ឥណ្ឌូនេស៊ី​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​៦៤​នាក់ និង​ស្លាប់​ថែម​១០​នាក់​រួម​មាន​វេជ្ជបណ្ឌិត​៣​នាក់​

116
ចែករម្លែក

​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​២២​មីនា​បាន​រាយការណ៍​ការរក​ឃើញ​អ្នក​ឆ្លង​វីរុស​កូវី​ដ​១៩​ថ្មី​ចំនួន​៦៤​នាក់​និង​ស្លាប់​១០​នាក់​បន្ថែម នាំ​អោយ​ចំនួន​ឆ្លង​សរុប​ក្នុងប្រទេស​​នេះ​ឡើង​ដល់​៥១៤​នាក់​និង​៤៨​នាក់​ស្លាប់​។​

​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​ក៏​បាន​និយាយថា​អ្នក​ជម្ងឺ​៩​នាក់​បាន​ជា​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​២២​មីនា​។​

​សារព័ត៌មាន ដឹ ហ្សា​ការតា ប៉ុស្តិ៍ កាលពី​ថ្ងៃអាទិត្យ​បាន​រាយការណ៍​ថា​វេជ្ជបណ្ឌិត​៣​នាក់​ដែល​ឆ្លងកូវី​ដ​១៩ បាន​ស្លាប់​នៅ​ក្រុង​ហ្សា​ការតា​កាលពីចុង​សប្តា​ហ៍​។​

​មន្ត្រី​យោធា​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃអាទិត្យ​ក៏​បាន​អះអាង​ថា​ឥណ្ឌូនេស៊ី​នឹង​ដឹក​គ្រឿង​ផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ចំនួន​៩​តោន​មកពី​ចិន​។​ជំនួយ​របស់​ចិន​នេះ​នឹង​មក​​ដល់​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ចន្ទ​៕

បុគ្គលិក​សុខាភិបាល​បាញ់ថ្នាំ​សម្លាប់​មេរោគ​លើ​អ្នក​ជិះ​ម៉ូតូ​នៅ​ក្រុង​ស៊ូ​រ៉ា​បា​យ៉ា ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃ​២២​មីនា​