ឥណ្ឌូនេស៊ី​អនុម័ត​ច្បាប់​ប្រឆាំង​ភេរវកម្ម​ថ្មី បន្ទាប់ពី​ការវាយប្រហារ​ដោយ​ប្រើប្រាស់​កុមារ​

854
ចែករម្លែក

​រដ្ឋសភា​ឥណ្ឌូនេស៊ី​បានអនុម័ត​ជា​ឯកច្ឆ័ន្ទ​នូវ​ច្បាប់​ប្រឆាំង​ភេ​វរ​កម្ម​តឹងរ៉ឹង​ជាង​មុន​កាលពី​ថ្ងៃ​សុក្រ​ទី​២៥​ឧសភា ដោយ​បន្លាយពេល​ឃុំឃាំង​និង​ឱ្យមាន​យោធា​ចូលរួម​ក្នុងការ​ប្រឆាំង​ភេរវកម្ម​របស់​ប៉ូលិស បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​ថ្មីៗ​នេះ​ពាក់ព័ន្ធ​នឹង​កុមារ​ជា​ជនល្មើស​។​

​ក្រុម​សិទ្ធិមនុស្ស​បាន​រិះគន់​ការកែប្រែ​ច្បាប់​នេះ​ថា​មាន​លក្ខណៈ​ទូលំទូលាយ​ពេក​និង​មិន​ច្បាស់លាស់ ហើយ​បាន​ព្រមាន​ប្រឆាំងនឹង​ការប្រញាប់​ប្រញាល់​ឱ្យ​វា​ឆាប់​ក្លាយជា​ច្បាប់​ពេក​។ វិសាលភាព​សម្រាប់​យោធា​ចូលរួម​ក្នុង​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​គឺមាន​ភាពចម្រូងចម្រាស់ ពីព្រោះ​ឥណ្ឌូនេស៊ី​កំពុង​ងាក​ត្រឡប់​ទៅរក​កាលពី​២​ទសវត្សរ៍​មុន​ក្នុងការ​រក្សាទុក​ទាហាន​នៅក្រៅ​បន្ទាយ​ក្រោម​ដែន​សមត្ថកិច្ច​ស៊ីវិល​។​

​លោក​ប្រធានាធិបតី​ចូ​កូ វី​ដូ​ដូ បាន​គំរាម​ធ្វើការ​កែប្រែ​ច្បាប់​នេះ​ដោយ​ក្រឹត្យ​ពិសេស ប្រសិនបើ​សភា​មិន​អនុម័ត​ច្បាប់​នេះ​ឱ្យ​រហ័ស​ទេនោះ​។ ដំបូង​ការស្នើ​ឱ្យ​កែ​ច្បាប់​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​កាលពី​ខែមករា​ឆ្នាំ ២០១៦ និង​ការវាយប្រហារ​ដោយ​កាំភ្លើង​នៅក្នុង​ទីក្រុង​ហ្សា​ការ​តា ប៉ុន្តែ​បាន​ជាប់គាំង​នៅក្នុង​សភា​។​

​ប៉ូលិស​បានសម្លាប់​ជន​សកម្មប្រយុទ្ធ​អ៊ីស្លាម​ចំនួន ១៤ នាក់​និង​ចាប់ខ្លួន ៦០ នាក់ ចាប់តាំងពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​កាលពី​ថ្ងៃទី ១៣-១៤ ខែឧសភា ឆ្នាំ​២០១៨ នៅក្នុង​ទីក្រុង​ស៊ូ​រ៉ា​បា​យ៉ា ដែលជា​ទីក្រុង​ធំ​ទី ២ របស់​ឥណ្ឌូនេស៊ី ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុមគ្រួសារ​ជន​ជ្រុលនិយម ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​កូនៗ​របស់​ពួកគេ​អាយុ​ខ្ទង់ ៧ ឆ្នាំ​នៅក្នុង​ការវាយប្រហារ​នោះ​៕ ដោយ៖ កញ្ញាដាលីស

ក្រុម​សិទ្ធិមនុស្ស​បាន​រិះគន់​ការកែប្រែ​ច្បាប់​ប្រឆាំង​ភេរវកម្ម​ថ្មី​ថា​មាន​លក្ខណៈ​ទូលំទូលាយ​ពេក​និង​មិន​ច្បាស់លាស់