ឥណ​, ឥរិយាបថ​, ឥន្ទ្រិយ​, ឥដ្ឋ​, ឥត​, ឥឡូវ​, សព្ទ​, សប្បុរស​, សុញ្ញ​, សុចរិត​, សុច្ឆន្ទៈ​, សទ្ធា​

1858

​ឥណ អិណៈ បា​., សំ​. ( ន​. ) (​ឫណ​) បំណុល ។ ឥណទាតា ឬ​–​ទាយក អ្នក​ឱ្យ​ខ្ចី គឺ​អ្នក​ដែល​ឱ្យគេ​ខ្ចីប្រាក់ ជាដើម (​បើ​ស្ត្រី​ជា ឥណទាយិកា​) ។ ឥណទាន ការឱ្យ​ខ្ចី​៖ ធ្វើ​ឥណទាន ។ ប្រាក់​ឬអ្វីៗ​ដែល​សម្រាប់​ឱ្យ​ខ្ចី​៖ មាន ឥណទាន ។​
​ ​
​ឥរិយាបថ អិ​រ៉ិ​យ៉ាប​ត់ បា​., សំ​. ( ន​. ) (​ឦ​យ៌ា​បថ​) ផ្លូវ​ឬ​គន្លង​នៃ ឥរិយា គឺ​ការដើរ​, ឈរ​, អង្គុយ​, ដេក (​ម​. ព​. ឥរិយា ផង​) ។ សម្រេច ឥរិយាបថ ប្រើ​ឥរិយាបថ ។ សម្រេច ឥរិយាបថ​ដេក សម្រេចការ​ដេក​(​ដេក​) ។ បើ​រៀង​ភ្ជាប់​ពី ខាងដើម​សព្ទ ដទៃ អ​. ថ​. អិ​រ៉ិ​យ៉ា​ប៉ៈ​ថៈ​, ដូចជា ឥរិយាបថចារ ការសម្រេច ឬ​ប្រើ ឥរិយាបថ ។ ឥរិយាបថបរិវត្តន៍ ការ ផ្លាស់​ឥរិយាបថ ។ ឥរិយាបថបរិហារ ការរក្សា​ឥរិយាបថ គឺ​ការចេះ​លៃ ឥរិយាបថ​ទាំង​បួន ។​
​ ​
​ឥន្ទ្រិយ អិន​-​ទ្រី សំ​. បា​. ភាវៈ ជាធំ​, ឥស្សរភាព​, អានុភាព​, អំណាច​, គុណានុភាព​ឬ​គុណ សម្បត្តិ​របស់​ព្រះ ឥន្ទ្រ ឬ​ដែល​ជាប់ទាក់ទង​អំពី​ព្រះឥន្ទ្រ កម​, រូប​កាយ​, កម្លាំង​, កម្លាំងកាយ​, សេចក្តី​ដឹង​, ប្រាជ្ញា​, អារម្មណ៍​, មុខការ​, នាទី​, អាយតនៈ​ខាងក្នុង​, ប្រសាទ ឬ ប្រសាទ រូប​៖ សង្រួម​ឥន្ទ្រិយ ប្រុង ប្រយ័ត្ន អាយតនៈ​ខាងក្នុង​មាន​ភ្នែក ជាដើម ។ ឥន្ទ្រិយ សព្ទ​នេះ​មានន័យ ច្រើនយ៉ាង​ណាស់​, ព​. ពុ​. ប្រាប់ថា អ្វី ដែល​ជាធំ​តាម​មុខ​តាម​នាទី​របស់ខ្លួន ឬ​ដែលមាន​បែប ភាព​ផ្សេង​ដោយឡែក ហៅថា ឥន្ទ្រិយ​, ដូចជា ភ្នែក ហៅ ចក្ខុន្ទ្រិយ​, ត្រចៀក ហៅ សោ​តិ​ន្ទ្រិ​យ​, ច្រមុះ ហៅ ឃា​និ​ន្ទ្រិ​យ​, អណ្តាត ហៅ ជី​វ្ហិ​ន្ទ្រិ​យ​, កាយ ហៅ កា​យិ​ន្ទ្រិ​យ​, មនោ ឬ​ចិត្ត ហៅ ម​និ​ន្ទ្រិ​យ (​ព្រោះ​អាយតនៈ ខាងក្នុង​ទាំង ៦ នេះ​ជាធំ​ក្នុង​ការទទួល​អារម្មណ៍​តាម​នាទី​របស់ខ្លួន ជា​ជំនួស​គ្នា ពុំបាន​) ។​
​ ​
​ឥដ្ឋ អិត បា​., សំ​. ( ន​. ) (​ឥដ្ឋ​កា​,​ឥ​ម្ត​កា​ឬ​ឥ​ម្តិ​កា​)​ដីស្អិត​ដែល​ធ្វើជា រាង​សណ្ឋាន​ផ្សេងៗ ហើយ​ហាលថ្ងៃ​ឱ្យ ស្ងួត​រួច​ដុត​ឱ្យ​ឆ្អិន សម្រាប់​ប្រើការ​រៀប ជា​ផ្ទះ​លំនៅ​ជាដើម​ ៖ ផ្ទះឥដ្ឋ​, កំពែង​ឥដ្ឋ​, ឥដ្ឋ​កម្រាល ។ បន្ទះ​កម្រាល​ដែល​ធ្វើ ដោយ​ស៊ីម៉ងត៍ ឬ​ដោយ​ដី​មាន​ចាន ជាដើម មាន​ពណ៌​ផ្សេងៗ ក្នុងសម័យ បច្ចុប្បន្ននេះ ក៏​ហៅ ឥដ្ឋ ដែរ​៖ ឥដ្ឋ​ពណ៌​, ឥដ្ឋស​, ឥដ្ឋខ្មៅ​, ឥដ្ឋចាន ។ ជាន់ឥដ្ឋ ជាន់ដី​ស្អិត​ក្នុង​ពុម្ព​ឱ្យ​កើត​បានជា​ឥដ្ឋ ។ បោះ​ឥដ្ឋ បោះពុម្ព​ឥដ្ឋ​ស៊ីម៉ងត៍ ។ ដីឥដ្ឋ ដីស្អិត​ដែល​ប្រើការ​ធ្វើ​ឥដ្ឋ​កើត ។ ឡឥដ្ឋ ឡ​សម្រាប់​ដុត​ឥដ្ឋ ៘​
​ ​
ឥត ( និ​. ) មិន​. ពុំ​, អត់​៖ ឥត​ដឹង​, ឥត​បានឮ​, ឥត​ដើមទុន ។ កុំ​ប្រើ ពាក្យ​បដិសេធ ឥត​, មិន​, ពុំ​, អត់ នេះ​ជា ឥត​– ក៏​ទេ​, មិន​– ក៏​ទេ ដូច្នេះ​ឡើង​, ដូចជា ខ្ញុំ​ឥត​ដែល​បានឃើញ​របស់​នោះ សូម្បី​តែម្តង​ក៏​ទេ (​ប្រើ​យ៉ាងនេះ​ខុស ទាំងស្រុង ព្រោះ ក៏​ទេ ជា​ពាក្យ​បដិសេធ ដែរ​), បើ​ប្រើ​ជា ឥត​–​ទេ –​ក៏​ទេ​សោះ ដូច្នេះ​បាន​, ដូចជា ខ្ញុំ​ឥត​ដែល​បានឃើញ របស់​នោះទេ​សូម្បី​តែម្តង ក៏​ទេ​សោះ ។ ពាក្យ​បដិសេធ ក៏​ទេ សម្រាប់​ប្រើតែ ជាមួយនឹង​ពាក្យ នឹង គឺ នឹង​-​ក៏​ទេ​, ត្រូវ​ប្រើ​ជា​៖ ខ្ញុំ​នឹង​ដែល​បានឃើញ​របស់ នោះ សូម្បី​តែម្តង​ក៏​ទេ ។​
​ ​
​ឥឡូវ អិ​–​ឬ អី​– ( និ​. ) សព្ទ ប្រាប់​សេចក្តី​ជា​បច្ចុប្បន្នកាល​ថា “​កាល នេះ​, វេលា​នេះ​”៖ ទៅ​ឥឡូវ ទៅក្នុង វេលា​នេះ (​បុ​. សរ​. ឥលូវ ប៉ុន្តែ​លើក លែង​ប្រើ​យូរហើយ​) ។ ឥឡូវនេះ​
​ ​
សព្ទ ស័​ប សំ​., បា​. ( ន​. ) (​ព្ទ​, សទ្ទ​) សូរ​, សំឡេង​, សំនៀង​, ភាសា​, ពាក្យ​, សម្តី​, សម្រែក ។ ឆ្កួតសព្ទ (​ម​. ព​. ឆ្កួត គុ​.) ។ រៀន​ចាំ​សព្ទ រៀន​ចាំ​ពាក្យ ប្រែ​ពី​ភាសា​មួយ​ទៅ​ភាសា​មួយ ។ សូរសព្ទ សូរសំឡេង​, សូរ​សម្តី​, សូរ សម្រែក ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ ដទៃ ច្រើន​អាន​ថា ស័​ប​-​ព្ទៈ​, ដូចជា សព្ទចោរ អ្នក​លួច​សព្ទ​, អ្នកលួចយក ពាក្យ ឬ​រឿង​របស់​អ្នកដទៃ (​ហៅ ចោរ​សព្ទ ក៏បាន​) ។
​ ​
សប្បុរស ស័​ប ឬ សប់​-​បុ​-​រ៉ស់ បា​., សំ​.( ន​. ) (​សប្បុរិស​, ស​ត្បុ​រុម​) បុរស អ្នក​ស្ងប់ គឺ​មនុស្ស (​ប្រុស​ក្តី​ស្រី​ក្តី​) អ្នក​មិន ធ្វើអំពើ​អាក្រក់​ដោយ​កាយវាចា​ចិត្ត​, អ្នកប្រព្រឹត្ត​ល្អ​, អ្នក​ត្រឹមត្រូវ​៖ ពួក សប្បុរស ។ ខ្មែរ​ប្រើ​ជា គុ​. សំដៅ​សេចក្តី ថា “​ល្អ​, ប្រសើរ​, ត្រឹមត្រូវ​” ក៏មាន , មាន ចិត្តសប្បុរស​, មានធម៌​សប្បុរស​, មនុស្ស សប្បុរស​, ត្រូវ​ប្រើស​ម្តី​សប្បុរស​រកគ្នា (​ឬ​ប្រើ​ជា ន​. ដែរ​. សំដៅ​សេចក្តី​ថា “​ចិត្តសប្បុរស​,…” ក៏បាន​) ។
​ ​
​សុញ្ញ សុញ​-​ញ៉ៈ បា​., សំ​. ( គុ​. ) (​គូ​ន្យ​) សូន្យ​, សោះសូន្យ​, ទទេ​, ទំនេរ​, ស្ងាត់​,​ឥតប្រយោជន៍​, ដែល​បាត់ សោះ ។ ន​. ដំណើរ​ទទេ​, អាកាស​, ពិន្ទុ (០) នេះ ឬ ក្បិល (០) នេះ (​ម​. ព​. សូន្យ​) ។ សុញ្ញកម្ម ការ​ឬ​អំពើ​ឥត ប្រយោជន៍ ។ សុញ្ញភាព ភាព​សូន្យ​, ដំណើរ​ទទេ ។ សុញ្ញវចនៈ (–​វៈចៈ​ន៉ៈ​) មនុស្ស​សូន្យ​សម្តី (​មនុ​ស្សគ​), បើ​ស្ត្រី​ជា សុញ្ញវចនា ។ សុញ្ញវាទ លទ្ធិ​ដែល ប្រកាន់​ថា ស្លាប់ទៅ​សូន្យ​មិនកើត​ទៀត ឬ​លទ្ធិ​ដែល​ប្រកាន់​ថា​គ្មាន​ព្រះ ។
​ ​
សុចរិត សុ​-​ចៈ​រ៉ិ​ត សំ​. បា​. ( ន​. ) ការប្រព្រឹត្ត​ល្អ​៖ កាន់​សុចរិត​, មាន​សុចរិត (​ហៅ សុចរិតធម៌ ក៏បាន​), មាន​៣​យ៉ាង គឺ​ការប្រព្រឹត្ត​ល្អ​ដោយ កាយ ហៅ កាយសុចរិត​,… ដោយ​វាចា ហៅ វចីសុចរិត​,… ដោយ​ចិត្ត​សុទ្ធ ហៅ មនោ​សុចរិត ។ ព​. ផ្ទ​. ទុច្ចរិត ។ សុចរិត យុត្តិធម៌ សុចរិត​និង​យុត្តិធម៌​, យុត្តិធម៌ មាន​សុចរិត​ជា​ប្រមុខ​, ជា​ប្រធាន ។
​ ​
សុច្ឆន្ទៈ សុច​-​ឆ័ន​-​ទៈ សំ​. បា​. ( ន​. ) (​សុ “​ល្អ​, ប្រពៃ​, ត្រឹមត្រូវ​” + ឆន្ទ “​បំណង​” . សុច្ឆន្ទ​) ឆន្ទៈ​ល្អ​, បំណង ប្រពៃ​, បំណង​ត្រឹមត្រង់​, បំណង​ត្រឹម ត្រូវ គឺ​បំណង​ដែល​ត្រឹមត្រង់​តាម​គតិ ធម៌ និង​គតិ​ច្បាប់ អាច​ញ៉ាំង​សេចក្តី សុខ​-​ចម្រើន​ឱ្យ​កើតមាន​៖ សុច្ឆន្ទៈ​របស់ វីរ​-​បុរស ។ ព​. ផ្ទ​.​ទុច្ឆន្ទៈ​“​បំណង​អាក្រក់​” ។
​ ​
សទ្ធា ស័ត​-​ធា បា​., សំ​. ( ន​. ) (​គ្រ​ទ្ធា​) ជំនឿ ។ សេចក្តី​ជឿ​បុណ្យ​, ជឿ​បាប​, ជឿ​កម្ម​, ជឿ​ផល​, មាន​សទ្ធា មុតមាំ​, ឱ្យទាន​ដោយ​សទ្ធា ។ សទ្ធាចរិត អ្នក​ដែលមាន​ចរិត​ជឿ​ងាយ​, អ្នក​ដែល ឆាប់​ជឿ​ងាយៗ ។ សទ្ធាចរិយា​ដំណើរ ប្រព្រឹត្ត​ដោយ​ការជឿ​ឬ​នៅក្នុង​ការ ជឿ​ស្តាប់ ។ សទ្ធាចិត្ត ចិត្ត​ដែល​ប្រកប ដោយ​សទ្ធា ។ សទ្ធាចេតសិក សទ្ធា​ដែល រាប់​ជា​ចេតសិក​មួយ ក្នុង​ពួក​ចេតសិក ៥២ (​ព​. អ​.) ៕ ដកស្រង់​ពី​វចនានុក្រម ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​