ឥតខ្វល់! ស្ទះចរាចរណ៍អីក៏ស្ទះទៅ សំខាន់អូនចង់ហាត់ប្រាណ

1053
ចែករម្លែក

កុំថាឡើយមនុស្ស សូម្បីតែដំរីក៏ចូលចិត្តហាត់ប្រាណដែរ។ ជាក់ស្តែង ដំរីមួយក្បាលនេះទំនងជាធ្វើលំហាត់បែបយូហ្គានៅពេលព្រឹកដោយធាក់ជើងទៅក្រោយច្រើនដង ដើម្បីឱ្យយឺតសរសៃសសូងនៅលើចិញ្ចើមផ្លូវ បណ្តាលឱ្យស្ទះចរាចរណ៍។

ទិដ្ឋភាពដ៏កម្របានឃើញ និងគួរចាប់អារម្មណ៍នេះថតបានដោយអ្នកថតរូបសត្វព្រៃពីរនាក់ឈ្មោះ មីឆែល ប៊្រដហឺស (Michelle Broadhurst) អាយុ ៤៩ ឆ្នាំនិង ហ្សាក់ ហ្សូបឺត (Jacques Joubert) អាយុ ៥៥ ឆ្នាំអំឡុងដំណើរកម្សាន្តនៅឧទ្យានជាតិគ្រូហ្គើ (Kruger National Park) ក្នុងប្រទេសអាហ្វ្រិកខាងត្បូង៕ដោយ៖ខុម/sn