ឥទ្ធិពល​គួរឱ្យ​ចាប់អារម្មណ៍​៧​យ៉ាង​ដែល​វីតាមីន C ផ្តល់ឱ្យ​រាងកាយ​មនុស្ស​យើង​

422
ចែករម្លែក
  • 1
    Share

​វីតាមីន C គឺជា​វីតាមីន​ដ៏ សំខាន់​មួយ ព្រោះ​វា​មិនអាច​ត្រូវបាន រាងកាយ​ផលិត ដោយ​ខ្លួនឯងបាន ឡើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ វា​មាន​នាទី​ច្រើនណាស់​ក្នុង​រាងកាយ មនុស្ស​យើង ហើយក៏​ជាប់ទាក់ទង​នឹង អត្ថប្រយោជន៍​ដល់​សុខភាព​យ៉ាង​គួរ ឱ្យ​ចាប់អារម្មណ៍​ជាច្រើន​ទៀត​។ វីតាមីន C គឺជា​ប្រភេទ​វីតាមីន​ដែល រលាយ​ក្នុង​ទឹក ដែល​ត្រូវបាន​គេ​រក ឃើញ​ក្នុង​បន្លែ និង​ផ្លែឈើ​ដូចជា ក្រូច ស្ត្រ​បឺ​រី ផ្លែ​គី​វី ម្ទេស​ប្លោក ប្រូ​ខូ​លី និង​ស្ពៃ​ស្ពី​ណា​ច​។ តម្រូវការ​ប្រចាំថ្ងៃ របស់​វីតាមីន C គឺ ៧៥​មិ​ល្លី​ក្រាម សម្រាប់ ស្ត្រី និង​បុរស​៩០​មិ​ល្លី​ក្រាម​។
​ ​
​ខណៈពេលដែល​វីតាមីន C ត្រូវបាន​គេ​ណែនាំ​ឱ្យទទួល​តាមរយៈ ការ​ញ៉ាំ​អាហារ​តែ មនុស្ស​ភាគច្រើន ក៏​អាច​ទទួល​វា​បាន​តាមរយៈ​ការ​ញ៉ាំ ថ្នាំ​បំប៉ន​ផងដែរ​។ ខាងក្រោម​នេះ​គឺ ជា​អត្ថប្រយោជន៍​បែប​វិទ្យាសាស្ត្រ​នៃ ការ​ញ៉ាំ​ថ្នាំ​បំប៉ន​ជា​វីតាមីន C :

​វីតាមីន C ត្រូវបាន​គេ​រក ឃើញថា ជួយ​បញ្ចុះ​សម្ពាធ​ឈាម ទាំង​មនុស្ស​ធំ​មាន​សុខភាព​ល្អ និង មនុស្ស​ធំ​ដែលមាន​ជំងឺ​លើស​សម្ពាធ ឈាម​ស្រាប់ វីតាមីន C ជាប់ទាក់ទង នឹង​ការថយចុះ ការ​ប្រឈម​នឹង ជំងឺ​បេះដូង​។ ថ្នាំ​បំប៉ន​ប្រភេទ​នេះ​អាច បន្ថយ​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង​បាន រួមទាំង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ និង ខ្លាញ់ Triglyceride ទៀត អាហារ សម្បូរ​វីតាមីន C និង​ថ្នាំ​បំប៉ន​វីតាមីន C ត្រូវបាន​គេ​រកឃើញថា ជួយ​បន្ថយ កម្រិត​អាស៊ីត​អ៊ុយ​រិ​ក និង​បន្ថយ​ការ ប្រឈម​នឹង​ជំងឺ​រលាក​សន្លាក់​ហ្គោ​ដ វីតាមីន C អាច​ពង្រឹង​ដល់​ការ​បឺត ស្រូប​ជាតិ​ដែក ដែល​ត្រូវបាន​បឺត​ស្រូប ចូល ក្នុង​ចរន្តឈាម​មិនបាន​ល្អ ដូចជា ជាតិ​ដែក​ដែល​បានមកពី​ប្រភព​មិន មែន​សាច់​។ វា​ក៏​ជួយ​បន្ថយ​ការ ប្រឈម នឹង​ការ​កង្វះ​ជាតិ​ដែក​ផង វីតាមីន C ប្រហែលជា​បង្កើន មុខងារ ប្រព័ន្ធ​ភាពស៊ាំ​តាមរយៈ​ការជួយ កោសិកា​គ្រាប់​ឈាមស​ធ្វើការ​កាន់តែ មាន​ប្រសិទ្ធភាព ពង្រឹង​ដល់​ប្រព័ន្ធ ការពារ​ស្បែក និង​ជួយ​ឱ្យ​របួស ឆាប់ ជា​ផង វីតាមីន ​C​មាន​ជាប់ទាក់ទង​នឹង ការបង្កើន​ភាព​ចងចាំ និង កាត់បន្ថយ ភាព​ភ្លេចភ្លាំង ខណៈ ពេលដែល​ការ ញ៉ាំ​វីតាមីន C ច្រើន ពី​អាហារ និង​ថ្នាំ បំប៉ន​ត្រូវបាន​គេ​បង្ហាញថា​មាន​ឥទ្ធិពល ការពារ​ភាព ភ្លា​ច​ភ្លាំង​ថែមទៀត វីតាមីន​ជ​គឺជា​អង់​ទី​អុកស៊ីដ​ង់​ដ៏​ខ្លាំង​មួយ ដែល​អាច​បង្កើន​ចំនួន​អង់​ទី​អុកស៊ីដ​ង់ ក្នុង​ឈាម​បាន​។ រឿងនេះ​ប្រហែលជា ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ ជាច្រើន​ដូចជា​ជំងឺ​បេះដូង​ជាដើម ៕ ដោយៈ health.com.kh​