ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ធ្វើ​ឲ្យ​បរិយាកាស​ក្តៅ​និង​ហប់​ខ្លាំង​

1448
ចែករម្លែក

ដោយ​: ប​.​ខុន / ភ្នំពេញ​: ស៊ី​តុ​ណ្ហ​ភាព​អតិបរមា​នៅ​ថ្ងៃទី​២២ ខែមេសា​នេះ មិន​កើន​ខ្ពស់​តែ​បរិយាកាស​មាន​សភាព​ក្តៅ និង​ហប់​ខ្លាំង ដោយសារ​ជ្រលង​សម្ពាធ​ទាប​មួយ បាននិងកំពុង​មាន​ឥ​ទ្ទិ​ពល​លើ​ប្រទេស​កម្ពុជា​។ នេះ​បើតាម​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជានា​យក​ខុទ្ទកាល័យ​ក្រសួង​ធនធាន និង​ឧតុនិយម បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២២​ខែមេសា​នេះ​។​

​មន្ត្រី​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​បរិយាកាស​ក្តៅស្អុះ​ស្អាប់​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​ចាប់ផ្តើម​ធ្លាក់ ដោយ​រុញ​មកពី​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយព្យ នៅ​ថ្ងៃទី​២៣ ខែមេសា និង​រាលដាល​ដល់​ខេត្ត​មួយចំនួន​ផ្សេងទៀត រហូតដល់​ដើមខែ​ឧសភា ធ្វើ​ឲ្យ​សីតុណ្ហភាព​អតិបរមា​ចុះ​ទាប​បន្តិចទៀត​៕ ល​