ដោយ៖វណ្ណៈ/ព្រះសីហនុ៖កំផ្លោករសាត់អណ្តែតតាមរលកសមុទ្រមកដល់ឆ្នេរអូរឈើទាលក្រុងព្រះសីហនុទាំងដុំៗសារជាថ្មីម្តងទៀតហើយនៅល្ងាចថ្ងៃទី២សីហា២០១៩នេះ។ក្នុងពេលនេះព្យុះសមុទ្រកំពុងបោកបក់មកយ៉ាងខ្លាំងធ្វើឱ្យទឹកសមុទ្រជោឡើងស្ទើរផុតឆ្នេរខ្សាច់និងមានរលកខ្លាំងទៀតផង។
ទោះជាយ៉ាងនេះក្តីភ្លាមៗគេនៅមិនទាន់ដឹងថាតើដុំកំផ្លោកនេះមានប្រភពមកពីកន្លែងណានៅឡើយនិងមានរសាត់មកច្រើនបន្ថែមទៀតឬយ៉ាណានៅឡើយទេ។ករណីនេះភ្លាមៗមន្ត្រីពាក់ព័ន្ធក៏បានចុះទៅពិនិត្យដើម្បីកើបសម្អាតផងដែរប៉ុន្តែអាកាសធាតុមិនអំណោយផល ។
គួរបញ្ជាក់ថាថ្ងៃទី២ខែសីហាឆ្នាំ២០១៩នេះខេត្តព្រះសីហនុកំពង់រងនៅឥទ្ធិពលខ្យល់ព្យុះកន្ទ្រាក់លាយឡំជាមួយភ្លៀងច្រើន។ទីទំនាបមួយចំនួនធំក្នុងទីក្រុងព្រះសីហនុបានរងនៅជំនន់ទឹកភ្លៀង លិចលង់ចូលផ្ទះប្រជាពលរដ្ឋបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិផងដែរ។ពាក់ព័ន្ធកំប្លោកនេះកាលពីអំឡុងចុងឆ្នាំ២០១៨ឆ្នេរអូរឈើទាលក្រុងព្រះសីហនុក៏ធ្លាប់ទទួលកំប្លោកដ៏ច្រើនសម្បើមណាស់បែបនេះដែរ៕S/