ឥទ្ធិពល​របស់​ព្យុះ​ទី​២៧ ដែល​ធ្វើ​ឲ្យ​កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន នៅតាម​ខេត្ត​មួយចំនួន នៅ​ចុងខែ​ធ្នូ​នេះ

336

(​ភ្នំពេញ​) ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៧​នេះ បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ឥទ្ធិពល​របស់​ព្យុះ​ទី​២៧ ឈ្មោះ តឹ​ម​ប៊ិន ដែល​កំពុង​ស្ថិតនៅ​ភាគ​ខាងកើត ប្រទេស​ហ្វីលីពីន ហើយនឹង​ជះឥទ្ធិពល​ដល់​កម្ពុជា នៅ​ចុងខែ​ធ្នូ​នេះ​។​
​ ​
​បើតាម​ក្រសួង​ធនធានទឹក លក្ខណៈ​បែបនេះ​របស់​ព្យុះ​ទី​២៧ នឹងធ្វើ​ឲ្យ​ស្ថានភាព​អាកាសធាតុ នៅ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧​ខាងមុខ មាន​ពពក​ច្រើន​ដេរដាស មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ពី​មធ្យម​ទៅ​ច្រើន ពិសេស​បណ្ដា​ខេត្ត ដែល​ស្ថិត​នៅជាប់​តាម​បណ្ដា​យ​ព្រំដែន​កម្ពុជា​-​វៀតណាម​។​
​ ​
​ដោយឡែក​នៅ​តំបន់​មាត់សមុទ្រ និង​នៅលើ​ផ្ទៃសមុទ្រ ផ្ទៃមេឃ​មាន​ពពក​ច្រើន​ដេរដាស មាន​ភ្លៀង​ធ្លាក់​ពី​ប​ង្គូ​រ​ទៅ​ច្រើន​មាន​ខ្យល់​បក់​​បោក​ខ្លាំង​រលក​សមុទ្រ​មាន​កម្ពស់​ខ្ពស់ៗ​។​
​ ​
​តាមរយៈ​សេចក្ដីជូនដំណឹង​នេះ ក្រសួង​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ពិសេស​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕​ដោយ​៖​វិបុល​/sn