ឥទ្ធិពល​រឿង​អាសអាភាស​បណ្តាលឱ្យ​ក្មេងប្រុស​ម្នាក់​រំលោភ​កុមារី​វ័យ​៤​ឆ្នាំ​ម្នាក់​

578
ចែករម្លែក

ក្មេងប្រុស​វ័យ ១២ ឆ្នាំ​ម្នា​ក់បាន​ចាប់រំលោភ​សេពសន្ថវៈ​កុមារី​វ័យ ៤​ឆ្នាំ​បានសម្រេច ដល់​ទៅ ៣ លើក​ដោយសារ​ឥទ្ធិពល​ពី​ការមើល​រឿង​អាសអាភាស​តាម​ទូរស័ព្ទដៃ នេះ​បើ​យោងតាម​ប៉ូលិស​ម៉ាឡេស៊ី បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ ទី​០២ ខែកក្កដា​។
​ ​
​លោក អា​ម៉ាត់ អាត​ណាន់ បា​ស្រ៊ី (Ahmad Adnan Basri) ជំនួយការ​ស្នងការ​ប៉ូលិស ក្រុង​បា​ទូ ហ្គា​ចា (Batu Gajah) រដ្ឋ​ប៉េ​រ៉ា​ក (Perak) ប្រទេស​ម៉ាឡេស៊ី បានលើកឡើង ក្នុង​សេចក្ដីថ្លែងការណ៍​ថា ក្មេងប្រុស​ខាងលើ​សារភាពថា​ខ្លួន​ពិតជា​បាន​ចាប់រំលោភ កុមារី​រងគ្រោះ​ដូច​ការចោទប្រកាន់​មែន បន្ទាប់ពី​សមត្ថកិច្ច​សួរចម្លើយ​។
​ ​
​សួ​ម​បញ្ជាក់ថា កុមារី​រងគ្រោះ​បាន​ស្ថិតក្រោម​ការមើល​ថែ​រប​ស់​ម្តាយ​ក្មេងប្រុស​ជន ល្មើស​ដែលជា​មេដោះ​របស់​នាង​។ នៅពេល​នាង​ត្អូញ​ថា​ឈឺចាប់​ក្នុង​ប្រដាប់ភេទ ម្តាយ​របស់​នាង​បាន​នាំ​នាង​ទៅ​គ្លីនិក​ដើម្បី​ពិនិត្យ​កាលពី​ថ្ងៃ​សុក្រ សប្តាហ៍​មុន​។
​ ​
បន្ទាប់ពី​ពិនិត្យឃើញ​ស្នាមរបួស​ដាច់រយះ​ក្នុង​ប្រដាប់ភេទ​របស់​ក្មេងស្រី​រងគ្រោះ គ្រូពេទ្យ​ក៏បាន​ណែនាំ​ឱ្យ​ម្តាយ​ដាក់ពាក្យ​បណ្តឹង​ទៅ​ប៉ូលិស ហើយក៏​ឈានដល់​ការ ចាប់ខ្លួន​ក្មេងប្រុស​ល្មោភកាម​។
​ ​
​ក្រោយ​មាន​ករណីនេះ​កើតឡើង មានការ​អំពាវនាវ​ឱ្យ​ឪពុកម្តាយ ឬ​អាណាព្យាបាល បង្កើន​ការប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់ នៅពេល​កូនៗ​របស់​ពួកគេ​ប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​៕ ប្រែ​សម្រួលៈ ខុម