ឥឡូវនេះ ដូ​ណា​ល់ ត្រាំ និយាយថា ” គ្មាន​ពេលវេលា​កំណត់​ដើម្បី​លុបបំបាត់​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ទេ​”

2955
ចែករម្លែក

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារទី១៧កក្កដាថាមិនមានការប្រញាប់ប្រញាល់ក្នុងការលុបបំបាក់នុយក្លេអ៊ែរកូរ៉េខាងជើង នៅក្រោមកិច្ចព្រមព្រៀងរបស់លោកជាមួយ លោក គីម ជុង អ៊ុន មេដឹកនាំកូរ៉េខាងជើង ដែលជាការផ្លាស់ប្តូរសម្តីពីពេលមុនដែល មេដឹកនាំអាមេរិកនេះបាននិយាយ
ថា ដំណើរការរំលាយអាវុធចោលនេះនឹងចាប់ផ្តើមឆាប់ៗ។

លោក ដូណាល់ ត្រាំ បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មានថា ” ការពិភាក្សា កំពុងបន្តធ្វើ ហើយវាកំពុងដំណើរការទៅល្អ។ យើង មិនបានកំណត់ពេលវេលា ។ យើងគ្មានការកំណត់ពេលវេលាល្បឿននោះទេ “។

លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានពិភាក្សាបញ្ហាកូរ៉េខាងជើងជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទ នៅឯកិច្ចជំនួបកំពូលរបស់ពួកគេ នៅទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់។

លោក ដូណាល់ ត្រាំ បាននិយាយថា ” លោក វ្ល៉ាឌីមៀរ ពូទីន នឹងចូលរួមនៅក្នុងន័យថាលោកនៅជាមួយយើង”។

លោក ដូណាល់ ត្រាំ បានជួបជាមួយ លោក គីម ជុង អ៊ុន កាលពីថ្ងៃទី១២ខែមិថុនាសម្រាប់កិច្ចជំនួបកំពូលនៅប្រទេសសឹង្ហបុរី ដែលនៅក្នុងអំឡុងជំនួបនោះ មេដឹកនាំកូរ៉េខាងជើងនេះ បានសន្យាលុបបំបាត់អាវុធនុយក្លេអ៊ែរប្រទេសរបស់ខ្លួនប៉ុន្តែ កិច្ចព្រមព្រៀងនេះ មិនបានកំណត់ ពេលជាក់លាក់ក្នុងការរំសាយអាវុធនុយក្លេអ៊ែរនេះ
ទេ៕ដោយ:សុខា/SN

មីស៊ីលកូរ៉េខាងជើង ត្រូវបានបង្ហាញក្នុងការធ្វើព្យុហយាត្រកងទ័ព កាលពីពេលកន្លងទៅ