ឥឡូវ​, ឥរិយាបថ​, អីវ៉ាន់​, ឥស្សរ​, អ័ព្ទ​, អផ្សុក​, អផាសុក​, អមិត្ត​, ឡាំប៉ា​, ឡេមឡឺម​

379
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​ឥឡូវ អិ​–​ឬ អី​– ( និ​. ) សព្ទ​ប្រាប់​សេចក្ដី​ជា​បច្ចុប្បន្នកាល​ថា “​កាល​នេះ​, វេលា​នេះ​” : ទៅ​ឥឡូវ ទៅក្នុង​វេលា​នេះ (​បុ​. សរ​. ឥលូវ ប៉ុន្តែ​លើកលែង​ប្រើ​យូរហើយ​) ។ ឥឡូវនេះ​

​ឥរិយាបថ អិ​រ៉ិ​យ៉ាប​ត់ បា​.; សំ​. ( ន​. ) (​ឦ​យ៌ា​បថ​) ផ្លូវ​ឬ​គន្លង​នៃ​ឥរិយា គឺ​ការដើរ​, ឈរ​, អង្គុយ​, ដេក (​ម​. ព​. ឥរិយា ផង​) ។ សម្រេច​ឥរិយាបថ ប្រើ​ឥរិយាបថ ។សម្រេច​ ឥរិយាបថ​ដេក​សម្រេច ការ​ដេក (​ដេក​) ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. អិ​រ៉ិ​យ៉ា​ប៉ៈ​ថៈ​, ដូចជា ឥរិយាបថចារ ការសម្រេច​ឬ​ប្រើ​ឥរិយាបថ ។

​អីវ៉ាន់ ( ន​. ) វត្ថុ​ឬ​របស់​នេះ​ខ្លះ​នោះ​ខ្លះ​ពុំ​ចេញ​ឈ្មោះ​, របស់​ដែល​ហៅ​ដោយ​រួបរួម : ទៅ​ទិញ​អីវ៉ាន់ ឯ​ផ្សារ​; មានអី​វ៉ាន់​អ្វីខ្លះ ?; នេះ​ជា​អីវ៉ាន់​របស់ខ្ញុំ ។

​ឥស្សរ អ៊ិ​ស​-​សៈ​រ៉ៈ បា​.; សំ​. ( គុ​. ឬ ន​. ) (​ឥស្សរ​; ឦ​ឝ្វ​រ​) ឥសូរ ។ ឥស្សរចិត្ត (​បា​. ស​.) ដំណើរ ស្រេច​នឹង​ចិត្ត ។ ឥស្សរជន ឬ​–​បុគ្គល ជន​ឬ​បុគ្គល​ជា​ឥស្សរៈ (​អ្នកធំ​) ។ ឥស្សរភាព ភាព​នៃ​អ្នកធំ​; ភាវៈ​ជា​ឥស្សរៈ ។ ឥស្សរសព្ទ សព្ទ​ឬ​ពាក្យ​សម្រាប់​និយាយ​ទៅរក​ឥស្សរជន (​ដូចជា ខ្ញុំប្របាទ​, ប្របាទ​ម្ចាស់ ជាដើម​) ។ ឥស្សរាធិបតី អធិបតី​នៃ​ពួក​ឥស្សរជន ។ ឥស្សរានុភាព អានុភាព​នៃ​អ្នកធំ ។​ល​។

​អ័ព្ទ អ័​ប សំ​.; បា​. ( ន​. ) (​អ​ព្ទ ឬ អ​ភ្រ​; អព្ភ​) ពពក​, ពពក​ខាប់​ឬ​ពពក​ក្រាស់​; មេឃ​; មេឃមីរ​; ផ្សែង​ខាប់​ដែល​បណ្តាល​កើតឡើង​អំពី​អាកាសធាតុ ងងឹត​ដាស​ជិត​ចាក់​ភ្នែក​ពុំ​យល់​ឬ​មើល ឃើញ​អ្វីៗ​ស្ទុងៗ​ពុំ​ប្រាកដ (​ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ខាងក្រោយ​នេះ​) : ចុះ​អ័ព្ទ​ពេញ​ទន្លេ (​សរសេរ​ជា អ័ព្ភ ក៏បាន​) ។ ប្រើ​ជា​ពាក្យប្រៀប​ផង​ក៏បាន : ធូលី​ហុយ​អ័ព្ទ​; ងងឹត​អ័ព្ទ (​ងងឹត​ដូចជា​ចុះ​អ័ព្ទ​); អ័ព្ទអន់ ឬ អន់​អ័ព្ទ​; អួ​អ័ព្ទ ឬ អ័ព្ទអួ ។​

​អផ្សុក អៈ​– បា​. ( កិ​. ឬ​ប្រើ​ជា គុ​. ក៏បាន​ខ្លះ ) (​អផាសុក ន​. “​សេចក្ដី​មិន​សប្បាយ​; សេចក្ដី ព្រួយចិត្ត​”) មិន​សប្បាយចិត្ត​, ព្រួយចិត្ត​, ខ្វល់ចិត្ត​; ធុញទ្រាន់​នៅ​មិន​សុខ : ខ្ញុំ​ចេះតែ​អផ្សុក​; ភិក្ខុ អផ្សុក​ចង់​សឹក​; កុំ​លេង​ច្រើនពេក​អផ្សុក​ណាស់ ! ។​

​អផាសុក អៈ​– បា​. ( ន​. ) សេចក្ដី​មិន​សប្បាយ​; សេចក្ដី​អផ្សុក​; សេចក្ដី​ព្រួយចិត្ត​;​ដំណើរ​មិន​ព្រួយ ចិត្ត​; ដំណើរ​មិនសូវ​បាន​សុខ​, ការ​ប្រដាក់ប្រទុក្ខ (​ដោយហេតុ​មាន​ជំងឺ​តម្កាត់​ជាដើម​) ។ ព​. កា​. ថា : សព្វថ្ងៃ​ខ្ញុំ​មាន​អផាសុក ក្តី​ទុក្ខ​កង្វល់​ផ្តល់​ឥត​ស្រាក ខ្ញុំ​ខំទ្រាំ​នៅ​ទាំង​លំបាក​ណា​ទុក្ខ​ព្រោះ​ចាក ចោល​ញាតិ​ផៅ ។​

​អមិត្ត អៈ​– បា​. ឬ សំ​. ( ន​. ) អ្នក​ដែល​មិនមែនជា​មិត្រ (​សត្រូវ​) ។ វេ​វ​. បច្ចាមិត្ត ។ ព​. ផ្ទ​. មិត្ត ឬ មិត្រ ។ អមិត្តភាព (​អៈមិត​-​តៈ​–) ភាព​នៃ​បុគ្គល​មិនមែនជា​មិត្ត​, ភាព​នៃ​ជន​ជាស​ត្រូវ​, ការ​ដែលជា ខ្មាំងសត្រូវ​នឹង​គ្នា​, ទោស​សត្រូវ ។

​ឡាំប៉ា យ​. ( កិ​. ) (​ឡាំប៉ា Lâm- pa) ទម្លាប់​ក្រាញ​តឹង​ទារ​ពុំលែង​ឬ​រំអុក​, ទទូច​, ផ្តែកវេរ​ក្រាញ​មិន ទៅណា : ឡាំប៉ា​យក​ទាល់តែ​បាន ។ យំឡាំប៉ា យំ​ទទូច​មិន​លែង​, យំ​ក្រាញ​នៅ​មិន​ទៅណា​, យំ​បោក​ខ្លួន​ទធាក់​ទម្លាកក្រាញ ។ យ​. ខ្លះ​ថា ឡាំ​យ៉ា Lâm-gia ។

​ឡេមឡឺម ( កិ​. វិ​. ឬ គុ​. ) ដែល​ឡឺម​ចុះ​ឡឺម​ឡើង​រឿយៗ​; ដែល​រណេបរណឺប​ឡឺ​បៗ ឈរ​ឡេ​ម ឡឺម​; មនុស្ស​ឡេមឡឺម ។ ព​. ទ​. បុ​. ប្រាជ្ញ​ពុំ​ស្មើ​ប្រប​បាក់​ស្លឹកត្រចៀក​ខ្លប​ពុំ​ស្មើ​ឡេមឡឺម​អ្នកមាន ចំណេះ​ពុំ​ស្មើនឹង​អ្នក​ផ្គាប់ផ្គុន​អែប​អម​អ្នកបម្រើ​នឿយហត់​ខ្លបខ្លាច​ជានិច្ច​ពុំ​ស្មើនឹង​អ្នក​មក​ធ្វើ​ឡេ​ម ឡឺមៗ​ម្តងៗ (​ចំពោះតែ​ការ​លម្អៀង​, បើ​មិន​លម្អៀង ពុំ​ពិត​ដូច្នោះ​ទេ​) ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា