ឧកញ៉ាស៊ឹង សំអុល​និង​បក្ខពួក​ត្រូវបាន​ប​ញ្ជូ​ន​ទៅ​តុលាការខេត្ត​មណ្ឌលគិរី​

408
ចែករម្លែក
ឧកញ៉ាស៊ឹង សំអុល​និង​បក្ខពួក​ត្រូវបាន​ប​ញ្ជូ​ន​ទៅ​តុលាការខេត្ត​មណ្ឌលគិរី​

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ឧកញ៉ា​ស៊ឹង​សំអុល​និង​បក្ខពួក​បីនាក់​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នឹង​ជំនួញ​ឈើ​ខុសច្បាប់​ដែល​ប្រព្រឹត្ត​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី​នោះ​ត្រូវបាន​ប​ញ្ជួ​ន​ទៅកាន់ អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី​ហើយ​នៅវេលា​ម៉ោង​២​និង​៤០ នាទី រសៀល​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៩​នេះ​។​
​ការបញ្ជូន​ខ្លួន​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ម្នាក់នេះ​មាន​ទាំង ការ​អមដំណើរ​និង​យាមកាម យ៉ាង​តឹងរ៉ឹង​ពី​សំណាក់​កងកម្លាំង​របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជាមួយនឹង កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​។​នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ឧត្ដមសេនីយ៍ត្រី ហែម​បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​នៅ​ល្ងាច ថ្ងៃ​ដដែល​នេះ​៕​សរន​