ឧកញ៉ា​ប្តឹង​ឧកញ៉ាៈ​ឧកញ៉ា​នង សាវុធ ជាប់​ពាក់ព័ន្ធ​ឆបោក​ប្រាក់​ជិត​មួយ​លាន​ដុល្លារ​ពី​ឧកញ៉ា​តាំង​ផេង​ប៉ោ​

1369
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​ឧកញ៉ា​នង សាវុធ ប្រធាន​ក្រុមហ៊ុន​សុវណ្ណ វឌ្ឍនៈ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ នេះ កំពុង​ស្ថិតក្រោម​ការសាកសួ​រ​របស់លោក​សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​រហូត​មកទល់ពេលនេះ ពុំទាន់​ឃើញ​ចាក​ចេញពី​តុលាការ​នៅឡើយ​ទេ ។

​មន្ដ្រី​តុលាការ បាន​បង្ហើប​ឱ្យដឹងថា ការសាកសួរ​ឧកញ៉ា​នង សាវុធ នេះ គឺ ធ្វើឡើង​តាម​ពាក្យបណ្តឹង​របស់​ឧកញ៉ា​តាំង ផេង​ប៉ោ ប្រធាន​ក្រុមហ៊ុន​កញ្ចក់​និង​ថ្នាំលាប​គ្រប់​ប្រភេទ ដែល​ប្តឹង​ឧកញ៉ា​នង សាវុធ ពាក់ព័ន្ធ​បទល្មើស​ឆបោក​ប្រាក់​ជិត​៨០​ម៉ឺន​ដុល្លារ​អាមេរិក ៕S/

​ ​ ​ ​ព័ត៌មាន​ពិស្ដារ រស្មី​កម្ពុជា នឹង​រាយការណ៍​ជូន​ពេល​ក្រោយ​