ឧកញ៉ា​មួយរូប​មានកំណើត​ចេញពី​អ្នករត់ម៉ូតូឌុប​និង​ជាងភ្លើង

376
ចែករម្លែក

ភ្នំពេញ​៖ ផ្តើម​ពី​ជីវិត​អ្នករត់ម៉ូតូឌុប និង ជាងភ្លើង ដោយ​ភាព​តស៊ូ​អត់ធ្មត់ បានធ្វើ​ឲ្យ​យុវជន​ម្នាក់​ហ៊ាន​លះបង់ កំលាំងកាយ និង​កំលាំងចិត្ត ជំនះ​រាល់​ឧបសគ្គ​ទាំងឡាយ​ដែល​មាននៅ​ចំពោះមុខ​រហូតមកដល់​ពេលនេះ​បាន​ក្លាយខ្លួនជា​អគ្គនាយក​ក្រុមហ៊ុន​វិនិយោគ​មួយ​ដោយ​ផ្តោតលើ​វិស័យ​អ​ចនទ្រ​ព្យ ដីធ្លី បានទទួល​ជោគជ័យរ​ហូត​ដល់​សព្វថ្ងៃនេះ ។​

​ជីវិត​អតីត​អ្នក​ដែលមាន​កំណើត​ពី​អ្នករត់ម៉ូតូឌុប​រូបនោះ គឺ​លោក ភិរម្យ វិចិត្រ​ដា​រ៉ា ដែល​ទើប តែ​ទទួល​ការតែងតាំង​គោរមងារ​ជា​ឧកញ៉ា កាលពីពេល​ថ្មីៗ​នេះ ។

​លោក ភិរម្យ វិចិត្រ​ដា​រ៉ា ដែល​ទើបតែ​ត្រូវបាន​ព្រះមហា​ត្ស​ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់បង្គាប់​តែងតាំង​គោរព​ងារ​ជា ឧកញ៉ា​នោះ គឺជា​បុគ្គល​ជោគជ័យ​ផ្នែក​អចលនទ្រព្យ និងជា​សាស្ត្រាចារ្យ​ជំនាញ​លើ​អចលនទ្រព្យ ល្បីឈ្មោះ​មួយ​ក្នុងប្រទេស​កម្ពុជា​។

​លោក​ត្រូវបាន ព្រះមហា​ត្ស​ត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់​តែងតាំង​ជា ឧកញ៉ា កាលពី​ថ្ងៃទី​១១ ខែ តុលា ឆ្នាំ ២០១៩ កន្លងទៅ​ថ្មីៗ នេះ​។​

​ខ្សែជីវិត​ពិត​ដោយ​សង្ខេប របស់ លោក ភិរម្យ វិចិត្រ​ដា​រ៉ា គឺ​ផ្តើមចេញពី​ជីវិត​ជា​អ្នករត់ ម៉ូតូឌុប ដឹក​ភ្ញៀវ​នៅ​ព្រលានយន្តហោះ​ខេត្ត​សៀម រាបបាន​មួយឆ្នាំ​នៅក្នុង​អំឡុង​ឆ្នាំ​២០០៥​ក៏​ត្រឡប់មក​ភ្នំពេញ​វិញ ប្រកបរ​បរជា​ជាងភ្លើង​នៅ​កន្លែង​លក់​គ្រឿង​បរិក្ខា​ពេទ្យ​មួយកន្លែង នៅក្នុង​រាជធានី​ភ្នំពេញ ។​

​ក្នុង​រយះពេល​មួយឆ្នាំ​នៃ​ជីវិត​ជា​អ្នករត់ម៉ូតូឌុប មិនអាច​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ល្អប្រសើរ​បានឡើយ ។ ម្យ៉ាងទៀត​ជា​អ្នក​នៅ​ទីក្រុង ភ្នំពេញ​ផង មិនអាច​សម្រប​ខ្លួន​ទៅតាម​អ្វីៗ​បាន​ភ្លាមៗ​នោះឡើយ ហើយ​ភាព​ស៊ី​វិ​ល័យ​នៅ​ខេត្តសៀមរាប មិនទាន់មាន​ការអភិវឌ្ឍ​ន៍ ដូច​សព្វថ្ងៃ​នេះដែរ ។​

​លោក ភិរម្យ វិចិត្រ​ដា​រ៉ា បាន​និយាយថា “​ជីវិត​របស់ខ្ញុំ​ទម្រាំ​មាន​ថ្ងៃនេះ​(​ក្លាយខ្លួនជា​អគ្គនាយក​ក្រុមហ៊ុន​)​។ ខ្ញុំ​បាន​ជួប​ឧបសគ្គ​ជាច្រើន ទាំង​ភាពជោគជ័យ និង​បរាជ័យ ហើយ​កក្តា​ទាំងនេះ​បានធ្វើ​ឲ្យ​ខ្ញុំ​ចេះ​អភិវឌ្ឍន៍​ខ្លួន​តាមរយះ​ការមើល​សៀវភៅ​គួបផ្សំ​និង​បទពិសោធន៍ ដែល​ខ្លួន​មាន​ស្រាប់​ធ្វើ​ឲ្យ​ការងារ​មុខរបរ​សព្វថ្ងៃ​មាន​ភាពរលូន​ទៅមុខ​ជានិច្ច ។ អ្វីៗ​ដែល​កើតឡើង​ហើយ​យើង​ទទួលបាន​ជោគជ័យ ដល់​ថ្ងៃនេះ គឺ​កើត ចេញពី​កំលាំង​ញើស​ឈាម​ខិតខំ​តស៊ូ​គ្រប់បែបយ៉ាង​ទម្រាំ​ឆ្លង​ផុត​ភាព លំបាក​ក្រខ្សត់​នៃ​ជីវិត ។ បើ​គ្មាន​ការតស៊ូ ជំនះ​គ្រប់​ឧបសគ្គ​ទេ យើង​មិនអាច​សម្រេច​គោលដៅ​និង​បំណង​របស់ខ្លួន​បានឡើយ យើង​មិនអាច អង្គុយ​ឈឺចាប់​នូវ​អ្វីៗ​ដែល​កំពុង កើតឡើង​នៅក្នុង​ជីវិត​យើង​នោះទេ​” ។​

​លោក ភិរម្យ វិចិត្រ​ដា​រ៉ា បាន​បញ្ជាក់ថា ជា​ភ័ព្វសំណាង​ដោយសារ​ការសេព​គប់​ម​នុស្ស​ល្អៗ នៅក្នុង​សង្គម​បានធ្វើ​ឲ្យ​លោក​មាន​ឳ​កាស បើកមុខ​របរជំនួញ​មាន​លុយ​ផ្ទាល់ខ្លួន​តែ​៤០០​ដុល្លារ​អាមេរិក និង​ខ្ចី​គេ​បន្ថែម​បាន​មួយចំនួនទៀត​ដើម្បី​បើក​អាជីវកម្ម​ខ្លួនឯង ដោយមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ជនជាតិ​ចិន ពេលនោះ​ហើយ​បានធ្វើ​ឲ្យ​លោក​មាន​ឳ​កាស​ទៅ​ទិញ​គ្រឿង​សម្ភារៈ​បរិក្ខា​ពេទ្យធ្មេញ ពី​ប្រទេស​ចិន មក​លក់​ឲ្យ​អតិថិជន​នៅ​រាជធានី​ភ្នំពេញ ។​

​លោក ភិរម្យ វិចិត្រ​ដា​រ៉ា បាន​ឲ្យ​ដឹង​ទៀតថា ចាប់​ពេល​នោះមក ធ្វើ​ឲ្យ​មុខ​ជំនួញ​របស់ លោក​មានដំណើ​រការ​ទៅមុខ​ជានិច្ច​រហូត​មាន​លុយ អាចបង្កើត ក្រុមហ៊ុន​មួយ​ឈ្មោះ​ECC Reality ផ្តោតលើ​វិស័យ​អចលនទ្រព្យ វិនិយោគ​ដី​លំនៅដ្ឋាន ។ លោក​បាន​បញ្ជាក់ថា ផ្តើមចេញ​រកស៊ី​លើកដំបូង បាន​ជួប​ការបរាជ័យ​ពេលនោះ​ហើយ​ជីវិត​របស់ លោក​បាត់បង់​កិ​តិ្ត​យស​មនុស្ស​ដែល​គេ​ធ្លាប់​ឲ្យ​តម្លៃ​គេ​លែង ឲ្យ​តម្លៃ មានការ​មើល ងាយ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួនគេ​លែង​រាប់អាន គេ​លែង​មើលមុខ​ពេលនោះ​ហើយ​ធ្វើ​ឲ្យ​ជីវិត​របស់លោក​មានកា​រ​ឈឺចាប់ ។ បន្ទាប់មក​លោក​ក៏​សម្រេចចិត្ត​បើក​អាជីវកម្ម​ខ្លួនឯង​ដើម្បី​ធ្វើ​ម្ចាស់ការ​ខ្លួនឯង ដោយ​មើលឃើញថា បើ​ចង់​ជោគជ័យ​ត្រូវតែ​បើក​ធ្វើ អាជីវកម្ម​ខ្លួនឯង ។ ការផ្តល់​តម្លៃ​លើ​ការទំនាក់ទំនង និង​សេពគប់​បុគ្គល​ជោគជ័យ បាន​រុញច្រាន​ឲ្យ​លោក​ហ៊ាន​ផ្លាស់ប្តូរ​ពី​អ្នកធ្វើការ​ស៊ី ប្រាក់ខែ​គេ ងាក​មក​បើក​ជំនួញ វិញ​ម្តង​ខណៈ​មនុស្ស​មួយចំនួន​មិន​ហ៊ាន​ប្រថុយ ដោយ​ខ្លួនឯង​មាន​លុយ​តែ​៤០០​ដុល្លារ​តែ ប៉ុណ្ណោះ ។​

​បញ្ហា​ជីវិត​ផ្ទាល់ខ្លួន​លោក ភិរម្យ វិចិត្រ​ដា​រ៉ា កើត​នៅ​ឆ្នាំ​១៩៨៥ ក្នុង​រាជធានី​ភ្នំពេញ ។ លោក​កំព្រា​ឪពុក​តាំងពី​អាយុ​បាន​មួយ​ខួប​កន្លះ ដែលមាន​ម្តាយ​ប្រកបមុខរបរ​លក់​អុស ។ លោក​វិចិត្រ​ដា​រ៉ា មាន​បងប្អូន​វ​៣​នាក់​ស្រី​២​នាក់ លោក​ជា​កូន​ទី​២​ក្នុង​គ្រួសារ​ចំពោះ​ការសិក្សា លោក​ភិរម្យ វិចិត្រ​ដា​រ៉ា បាន​ចូល​សិក្សា​នៅ​សាលាបឋមសិក្សា​ទួល​ស្វាយ ព្រៃ ក្នុង​ខណ្ធ​ចំការមន រាជធានី​ភ្នំពេញ ហើយ​បាន​បន្ត​ថ្នាក់​វិទ្យាល័យ នៅ​វិទ្យាល័យ​ហ៊ុន សែន តាខ្មៅ ខេត្តកណ្តាល​។​

​ជា​បន្ត​បន្ទាប់មកទៀត​បាន​សិក្សា​ថ្នាក់​មហាវិទ្យាល័យ នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ជំនាញ (I.T) អាយ ធី សិក្សា​បាន​២​ឆ្នាំ​ក៏​បោះ បង់​ការសិក្សា​ចោល ហើយ​ងាក​មក​ស៊ី​បើកមុខ​ជំនួញ​វិញ​ម្តង ។​

​លោក ភិរម្យ វិចិត្រ​ដា​រ៉ា បាន​រៀបការ​ជាមួយ​នារី​ឈ្មោះ​នង ស្រី​ពេជ្រ ជា​អ្នករស់នៅ​រាជធានី​ភ្នំពេញ ។ បច្ចុប្បន្ន​មានកូន​៣​នាក់​ក្នុងបន្ទុក ប្រុស​១ ស្រី​២ ។ ដោយ​: បូ​រិ​ន​