ឧកញ៉ា​ល្បីៗ រួមគ្នាបោះ​ទុន វិនិយោគ បើកហាង​បញ្ចាំ​កម្រិត ស្តង់ដាទូទាំងប្រទេស

119
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ដើម្បីធ្វើការធានា នៃការ រកស៊ីអោយតាមកម្រិតស្តង់ដារ មួយ ប្រកបដោយភាពទំនុកចិត្តពីអតិថិជន និងស្របតាមផ្លូវច្បាប់អោយក្លាយជា ក្រុម ហ៊ុនបញ្ចាំស្តង់ដារ លោក ឧកញ៉ា​ល្បីឈ្មោះពីររូប សម្រេចបណ្តាក់ទុនជាមួយអ្នក ជំនួញ ល្បីៗ និងគ្រោងបង្កើតក្រុមហ៊ុន ទ្រព្យបញ្ចាំស្តង់ដារមួយ ដែលមានសាខា ពាស ពេញផ្ទៃប្រទេស។

ម្ចាស់​ភាគ​ហ៊ុន ​​នៃ​អាជីវកម្ម​​ខាង​លើ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា មាន​​លោក​ឧកញ៉ា បណ្ឌិត ភិរម្យ វិចិត្រដារ៉ា លោក ឧកញ៉ា ហ៊ួត ជា លោក បណ្ឌិត ឡាយ គីមឆេន លោក ង៉ូវ សេរីរ័ត្ន លោក ងួន វឌ្ឍនា លោក ងួន វឌ្ឍនៈ ព្រម​ទាំង​អ្នក​ជំនួញ​ជា​​ច្រើន​ផ្សេង​ទៀត ដោយ​អ្នក​ទាំង​​អស់​នោះ បាន​ចូល​ហ៊ុន​គ្នា សរុប​ជា​ដើម​ទុន​ទាំង​អស់​ជា​ច្រើន​លាន​ដុល្លារ។

តាមការគ្រោងទុកហាងបញ្ចាំស្តង់ដា​​ និងមាន​ឈ្មោះ​ថា ” FTCASH express ” និងត្រូវដាក់សម្ពោធនៅថ្ងៃ ទី ២២ កុម្ភៈ ២០២០ នេះហើយ ដែល​ក្រុមហ៊ុន បញ្ចាំ ថ្មី​មួយនេះនិង ​ផ្ដល់​សេវាកម្ម​លើ​ការ​បញ្ចាំ​អចលនទ្រព្យ​ដូច​ជា​ ផ្ទះ​ ដីធ្លី​ ប្លង់​រឹង ​ក៏​ដូច​ជា​ប្លង់​ទន់ ​សម្ភារៈ​ផ្សេងៗ​មាន​ម៉ូតូ​ឡាន​គ្រឿង​អលង្ការ គ្រឿង​អេឡិចត្រូនិក ជា​ដើម ដោយ​ក្នុង​អត្រា​ការ​ប្រាក់​ទាប។

ឧកញ៉ា បណ្ឌិត ភិរម្យ វិចិត្រដារ៉ា បានអោយដឹងថា ដោយសារតែ​ទីផ្សារ​បញ្ចាំ គឺ​ជា​មុខ​ជំនួញ​​មួយ​ដែល​ពេញ​និយម​ខ្លាំង​មិន​ថា នៅ​សម័យ​បច្ចុប្បន្ន ឬ ដូច​ជា​សម័យ​មុន ទើប​លោក​សម្រេច​បង្កើត​មុខ​របរ​នេះ បន្ថែម​១​មុខ​ទៀត​លើ​ជំនួញ​ដី​ធ្លី លំនៅឋាន ដែល​លោក​មាន​បច្ចុប្បន្ន ដោយ​ការ​បង្កើត​នេះ មិន​មែន​បែប​ការ​បើក​ហាង​បញ្ចាំ​ធម្មតា​ឡើយ គឺ​​បើក​ជា​ក្រុមហ៊ុន ហើយ​មាន​ច្រើន​សាខាទូទាំងរាជធានី ខេត្ត៕