ឧកញ៉ា​វិញ​ហ៊ួ​រ​ប្រគល់​ថវិកា​៥​ម៉ឺន​ដុល្លារ​,​អាវ​ការពារ​១​ពាន់​កំ​ផ្លេ​,​ក្រ​ម៉ា​១​ពាន់​,​ដល់​ក្រសួងសុខាភិបាល

66
ចែករម្លែក

ដោយ​សម្បត្តិ​/​ភ្នំពេញ​៖​លោក​ឧកញ៉ា​វិញ​ហ៊ួ​រ​អគ្គនាយក​ក្រុមហ៊ុន​KampotPortCo.,Ltd​បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​ធ្វើការ​ប្រគល់​ថវិកា​៥​ម៉ឺន​ដុល្លារ​,​អាវ​ការពារ​១​ពាន់​កំ​ផ្លេ​,​និង​ក្រ​ម៉ា​១​ពាន់​,​ដល់​ក្រសួងសុខាភិបាល​សម្រាប់​យុទ្ធនាការ​ទប់ស្កាត់​មេរោគ​កូ​វីដ​១៩​កាលពី​រសៀល​ថ្ងៃទី​២៤ ខែមីនា​ឆ្នាំ​២០២០​។​

លោក​ឧកញ៉ា​វិញ​ហ៊ួ​រ​បានឱ្យដឹងថា​ក្រុមហ៊ុន​របស់លោក​បាន​នាំយក​សម្លៀកបំពាក់​សុ​វ​តិ្ថ​ភាព​របស់​ម​ន្រី្ត​សុខាភិបាល​សម្រាប់​បម្រើឱ្យ​ការងារ​ឆ្លើយតប​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​ចំនួន​១.០០០​អាវ​ក្រ​ម៉ា​១.០០០​រួម​និង​ថវិកា​៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ស​ម្រា​ប់​ប្រើប្រាស់​ឆ្លើយតប​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី​ឬ​កូវ​ដី​១៩​។​ជាពិសេស​សូម​ជូនពរ​ដល់​លោកគ្រូ​ពេទ្យ​អ្នកគ្រូ​ពេទ្យ​ដែល​កំពុង​ឈរជើង​នៅ​ជួរមុខ​ដើម្បី​សង្គ្រោះ​ពលរដ្ឋ​ដែល​កំពុង​ឆ្លង​មេរោគ​កូ​វីដ​១៩​សូមឱ្យ​មាន​សុខ​ភាពល្អ​ដើម្បី​បន្តការងារ​មនុស្សធម៌​នេះ ។​

​លោក​ឧកញ៉ា​បញ្ជាក់បន្ថែម​ថា​កាលពីពេល​ថ្មី​កន្លងទៅនេះ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​នៅ​បាត់ដំពង​របស់លោក​ក៏បានផ្តល់​ថវិកា​៥​ម៉ឺន​ដុល្លារ​ដល់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូ​វីដ​-១៩​នេះ​ម្តង​រួចមកហើយ​។​ពិសេស​លោក​ឧកញ៉ា​និង​ជួយ​កៀងគរ​សប្បុរសជន​ឱ្យជួយ​ឧបត្ថម្ភ​បន្ថែមទៀត​។​មិនតែប៉ុណ្ណោះ​ក្រុមហ៊ុន​របស់លោក​ក៏បាន​ចូលរួម​ផ្សព្វផ្សាយ​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​នេះ​ដោយបាន​ណែ​នាំឱ្យ​ថ្នាក់ដឹកនាំ​និង​បុគ្គលិក​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​សម្អាត​អនាម័យ​ខ្លួនប្រាណ​ជាប្រចាំ​។​

​ដោយ​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​ឬ​អាល់កុល​ឱ្យបាន​ញឹកញាប់​និង​ពាក់​ម៉ាស់​ផងដែរ​និង​សង្ឃឹម​ជឿជាក់​លើ​រដ្ឋាភិបាល​កម្ពុ​ជា​និង​ក្រសួងសុខាភិបាល​អា​ចទ​ប់​ស្កាត់​និង​ព្យាបាល​អ្នក​ជម្ងឺ​ជាសះស្បើយ​ក្នុងពេល​ឆាប់​ខាងមុខ​។​ជាមួយគ្នានេះ​លោក​យូ​ពិសី​អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ថ្លែងថា​ជំនួយ​មនុស្សធម៌​របស់​ក្រុមហ៊ុន​KampotPortCo.,Ltd​នាពេលនេះ​បាន​សបញ្ជាក់​ពី​កាយវិការ​សីលធម៌​ដ៏​ល្អ​ប្រពៃ​របស់លោក​ឧកញ៉ា​វិញ​ហ៊ួ​រ​និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​ទាំង​អស់នៃ​ក្រុមហ៊ុន​នេះ​៕S/​