ឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហោះ សារបកស្រាយរឿងកើតឡើងនៅព្រលានយន្តហោះ

237
ចែករម្លែក

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ-ជុំវិញរឿងរ៉ាវដែលបានកើតឡើងនៅព្រលានយន្តហោះ រវាងក្រុមបុរសកម្ពុជា មួយក្រុម បានប៉ះទង្គិចពាក្យសំដីជាមួយនិងក្រុម លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលដឹកនាំក្រុមសិល្បៈទៅសម្តែងនៅប្រទេសកូរ៉េនោះ ត្រូវបានក្រុមបុរស បង្ហោះវីដេអូ និងបង្ហាញសារ ថា ក្រុម ឧកញ៉ា ឡេង ណាវ៉ាត្រា ចង់បង្ករហិង្សា។

កាលពីពេលកន្លងមក លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ខ្លះថា និងបាន ដាក់ពាក្យបណ្តឹងរួចរាល់ទាំងក្នុងស្រុក និង នៅប្រទេសកូរ៉េ រួចហើយ។ ទន្ទឹមនិងនេះ ដែរ កាលពីថ្ងៃទី១៧ កញ្ញានេះ តាមហ្វេសប៊ុកផេកផ្លូវការរបស់ លោកបានបង្ហាញសារ ថា «រឿងពិតកើតឡើងនៅកូរ៉េ នៅប្រលានអ៊ីនឆន ប្រទេសកូរ៉េទេ ដែលជាការ ព្យាយាម ថតលើកទី2របស់បងប្អូន បន្ទាប់ពីថតជេប្រមាថនៅម៉ាលេស៊ីហើយ ម៉្យាង ទៀតដោយសារទីនោះយើងកំពុងឈរនៅកន្លែងអន្តោប្រវេស គឺកន្លែងដែលហាម ឃាត់ការថតគ្រប់រូបភាព។ បើនិយាយពីច្បាប់នៅកូរ៉េ ថតគេគ្មានការអនុញាតិ អាច មានទោសដល់ជាប់គុក ហើយជាប់black list ជាពិសេសកន្លែងអន្តោប្រវេសទៀត ក្រុមសិល្បៈព្យាយាមសម្រមសម្រួល អោយបញ្ចប់តែក្រុមបងប្អូនកាន់តែទាញ កាមេរាថតច្រើនឡើង ព្រោះកាថតនេះមិនមែនថតរិះគន់ធម្មតាទេ ជាកាថតតិះ ដៀល ប្រមាថ»។

លោក ហេង ឡុង ជាអ្នករួមដំណើរជាមួយក្រុមលោក ឡេង ណាវ៉ាត្រា ក៏បាន បញ្ជាក់បន្ថែមថា ក្នុងរូបភាពដែលក្រុមឆ្មក់ថតវីដេអូបានបង្ហោះកាត់តនោះ មិនមែន លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ចង់ហក់ទៅវ៉ៃតប់ជាមួយអ្នកថត ដូចការចោទប្រកាន់ នោះទេ គឺលោកឧកញ៉ា គ្រាន់តែខឹងរឿងបុរសនោះ គ្រាន់តែនិយាយចចារគ្នាសោះ ក៏ថតវីដេអូ ទើបលោកឧកញ៉ា ស្ទុះទៅបម្រុងចាប់ឃាត់កាមេរ៉ាទូរស័ព្ទកុំអោយបន្តថត តែដោយតែលោកខ្លាចមានរឿង ហើយចាប់ដៃកុំអោយលូកទៅ ទើបមើលទៅ ដូចចង់ ហក់វ៉ៃ ក្រោយពេលអ្នកបង្ហោះ ក៏ព្យាយាមកាត់តប្លង់នោះដដែលៗ ដើម្បីចោទប្រកាន់។

លោក ទទួលស្គាល់ចំពោះកំហុសរបស់ក្រុមអ្នករួមដំណើរដែលសាង កំហុសឆ្គង នៅព្រលានយន្តហោះ នៅក្នុងប្រទេសម៉ាឡេស៊ី ប៉ុន្តែអ្វីដែលលោកទទួលយកមិនបាន គឺក្រុមអ្នករិះគន់ថតបង្ហោះ ដោយមិនបានមកស្នើអោយក្រុមរបស់លោកដែលមានកំ ហុស ដោយអចេតនាបញ្ឈប់សកម្មភាពជាមុន សូម្បីបន្តិច ហើយស្រាប់តែថត វីដេអូ យកទៅបង្ហោះ ដោយប្រើពាក្យដៀលប្រមាថជាតិខ្មែរ និងអ្នកសិល្បៈមួយប្រទេស ដែលលោកយល់ថា នោះគឺជាការបំប៉ោងស្ថានការណ៍ និងធ្វើអោយគេមើលងាយជាតិ ខ្មែរពេញពិភពលោក ខណៈដែលហេតុការណ៍នោះ បើក្រុមអ្មកទើសមកប្រាប់តែបន្តិច គឺនឹងមិនមានអ្វីកើតឡើង។

លោកនៅតែអះអាងថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា មិនមែនចង់ប្រើហិង្សា ដូច ការកាត់ត និងបង្ខូចឈ្មោះក្នុងវីដេអូទេ ប៉ុន្តែមកពីលោកចាប់ដៃស្របពេល លោក ឧកញ៉ា ហក់ទៅចាប់កាមេរ៉ា ហើយក្រុមនោះកាត់តដដែលៗ ទើបមើលទៅដូចជា សកម្មភាព ចង់ប្រើហិង្សា ការពិតមិនមែនទេ។ យ៉ាងណាមិញលោកថា សម្រាប់លទ្ធ ផល ពាក្យបណ្ដឹងដែលបានដាក់បណ្ដឹង លោកសុំមិនទាន់បកស្រាយទេដោយទុក អោយ មេធាវីបន្តនិតិវិធី៕