ឧកញ៉ា ឡេង ណាវ៉ាត្រា ឧបត្ថម្ភ​១០០លានរៀល សម្រាប់ គម្រោង សាងសង់អគារ មជ្ឈមណ្ឌលពហុ​ឯកទេស

304
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ដូចដែលមហាជនធ្លាប់បានដឹងរួចមកហើយថា លោក ឡេង ណាវ៉ាត់ត្រា ត្រូវបានមហាជនជាច្រើនបានដាក់រហ័សនាមថាជាឧកញ៉ា ចិត្តធម៌ ព្រោះកន្លងមកលោកបានចេញសកម្មភាពធ្វើកម្មវិធីមនុស្សធម៌ ជាច្រើន ដូចជាការ បរិច្ចាកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផាជាដើម។

ដោយសារតែមានទឹកចិត្តសប្បុរសបែបនេះហើយ លោកឧកញ៉ា ឡេង ណាវ៉ាត្រាក៏ បានតប​តាមការអំពានាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុង គោលដៅ​ជួយ​ឧបត្ថម្ភដល់​គម្រោង​អភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌល ពហុឯកទេស នៃមន្ទីរ​ពេទ្យកាល់​ម៉ែត, លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុម ហ៊ុនបុរី ឡេង ណាវ៉ាត្រា បាន​ប្រកាស​ជួយ​ឧបត្ថម្ភដល់គម្រោងសាងសង់អគារ មន្ទីរ ពេទ្យកាល់ម៉ែត នូវ​ថវិកា​ចំនួន១០០លានរៀល។

តាមរយៈផេក សម្តេចតេជោ គិតមកដល់ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ន កន្លងទៅ មានសប្បុរសជន បាន ចូល រួម ចំនួន70,191,994ដុល្លារ និងប្រាក់រៀល ចំនួន 32,110,000រៀល ហើយ បើគិតទាំងថវិកា ៣០លាន ដុល្លារ របស់ រាជរដ្ឋាភិបាលផង នោះ ចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារ ហើយ។ តបតាមការ អំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងគោលដៅជួយ ឧបត្ថម្ភដល់ គម្រោង អភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌល ពហុឯកទេស នៃមន្ទីរ ពេទ្យកាល់ម៉ែ​ត លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានប្រកាសជួយ ឧបត្ថម្ភដល់គម្រោងសាងសង់អគារមន្ទីរពេទ្យកាល់ម៉ែត នូវ ថវិកាចំនួន១០០លានរៀល។

ចំពោះ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា វិញដូច​ដែល​មហាជន ធ្លាប់បានជ្រាប ការ​បរិច្ចាគថវិកាខាងលើ​សម្រាប់​ជួយ​ដល់សង្គម​នេះ មិនមែនជាលើកទី១របស់ លោកឧកញ៉ា វ័យ​ក្មេងដែល​មានប្រវត្តិ ជា​អតីតពលករខ្មែរធ្វើការនៅ​ប្រ​ទេសកូរ៉េ ឡើយកន្លង​មកលោក ឧកញ៉ា មានស្រុកកំ​ណើតពី ស្រុកបាភ្នំ ខេត្តព្រៃ​វែង រូប​​នេះ​តែង តែ​​ជួយឧបត្ថម្ភជា​​មួយរដ្ឋាភិបាល ជាញឹ​កញា​ប់​ដូចជា​ជួយ​តាមរ​យៈកា​កបាទក្រហ​មជួយ​ដល់​មន្ទីរពេទ្យ គន្ធបុប្ផា ជួយ​ដល់ជនក្រីក្រ ឬ អ្នកសិល្បៈក្រីក្រជា ដើម៕