ឧទ្ទាម​មី​យ៉ាន់​ម៉ា វាយប្រហារ​មូលដ្ឋាន​ប៉ូលិស​នៅ​រដ្ឋ​រ៉ា​ឃី​ន​សម្លាប់​មនុស្ស​៣​នាក់​

280
ចែករម្លែក
  • 19
    Shares

​ពួក​ឧទ្ទាម​បាន​វាយប្រហារ​ប៉ុស្ត៍​ប៉ូលិស​មួយ​នៅរ​ដ្ឋ​រ៉ា​ឃី​ន​ភាគ​ខាងលិច​របស់​មី​យ៉ាន់​ម៉ា​កាលពី​យប់​ថ្ងៃ​អង្គារ​ទី​ព្រឹក​ថ្ងៃ​ពុធ ដោយ​បាន​សម្លាប់​មនុស្ស​៣​នាក់ ព្រមទាំង​ចាប់ខ្លួន​​មនុស្ស​៧​នាក់​ទៅ​ជាមួយ​,​នេះ​បើ​តាម​ការ​ផ្សារ​របស់​សារព័ត៌មាន​រដ្ឋ​កាលពី​ថ្ងៃ​ព្រហស្បត៍ទី​១១​មេសា​។​

​របាយការណ៍​សារព័ត៌មាន​បាន​និយាយថា សមាជិក​ក្រុម​កងទ័ព​អា​រ៉ា​កាន​ប្រមាណ​២០០​នាក់ បាន​វាយប្រហារ​ស្នាក់ការ​ប៉ូលិស​នៅក្នុង​រដ្ឋ​ផ្ទួនៗ​នៅ​ម៉ោង​ប្រមាណ​១០​កន្លះ​យប់​។​ប៉ូលិស​២​នាក់​ត្រូវបាន​សម្លាប់​ជាមួយ​សមាជិក​គ្រួសារ​ប៉ូលិស​ម្នាក់​។​

​ពួក​ឧទ្ទាម​ក៏​ចាប់​ទៅ​ជាមួយ​ស្ត្រី​៤​នាក់​និង​ក្មេង​៣​នាក់​។​

​សារព័ត៌មាន​កងទ័ព​បាន​និយាយ​នៅក្នុង​សេចក្តីរាយការណ៍​ដាច់ដោយឡែក​មួយ​ថា កងទ័ព​មី​យ៉ាន់​ម៉ា កាលពី​រសៀល​ថ្ងៃ​ពុធ​ចាប់បាន​ពួក​ឧទ្ទាម​២៣​នាក់ ដែល​គេ​សង្ស័យថា​​បាន​ចូលរួម​ក្នុង​ការវាយប្រហារ​នេះ​។​

​ឧបទ្ទវហេតុ​នេះ​ស្រដៀង​គ្នា​នឹង​ការវាយប្រហារ​ដោយ​ពួក​បះបោរ​នៅ​រ៉ា​ឃី​ន​កាលពី​ខែ​មករា​និង​មីនា ដែល​បាន​សម្លាប់​បុគ្គលិក​សន្តិសុខ​២៦​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

បុគ្គលិក​សន្តិសុខ​ឈរ​យាម​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន