ឧទ្ធម្ភាគចក្រ​ចិន​ចំនួន​៣​គ្រឿង បាន​ដឹក​មកដល់​កម្ពុជា​ហើយ ដើម្បី​ចូលរួម​សមយុទ្ធ​នាគ​មាស​

1549
ចែករម្លែក
  • 293
    Shares

(​ភ្នំពេញ​)៖ ឧទ្ធម្ភាគចក្រ​ចិន ចំនួន​៣​គ្រឿង​ដែល​ចូលរួម ក្នុង​សមយុទ្ធ​នាគ​មាស រវាង​កងទ័ព​ចិន​ជាមួយ​កម្ពុ​ជឹ​ា បាន​មកដល់​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨​នេះ​។

​លោក​វរសេនីយ៍ ឃួន ថង ស៊ី​ង មន្ត្រី​ព័ត៌មាន​មូលដ្ឋានទ័ព អាកាស​ខេមរភូមិន្ទ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៣ ខែមីនា នេះ​ថា ឧទ្ធម្ភាគចក្រ​ចិន ៣​គ្រឿង ដែល​ចូលរួម ក្នុង​សមយុទ្ធ​នាគ​មាស បាន​ចុះ​មកដល់​ខេត្តសៀមរាប​ហើយ នឹង​កំពុង​ចេញ​ប្រេង​បំពេញបន្ថែម ដើម្បី​រៀបចំ​ការហោះហើរ​ឆ្ពោះ​មកកាន់​មូលដ្ឋាន​កងទ័ពអាកាស​ពោធិចិនតុង​។ ប៉ុន្តែ​ប៉ម​ត្រួតពិនិត្យ​ចរាចរណ៍​ដែនអាកាស ពុំទាន់​បានផ្តល់​ពី​ភាពជាក់លាក់​នៅពេល​ម៉ោង​ដែល​ត្រូវ​ហោះ​ចេញពី​ខេត្តសៀមរាប​ទេ​។​

​សូមបញ្ជាក់ថា យោធា​កម្ពុជា​-​ចិន នឹងធ្វើ​សមយុទ្ធ​រួមគ្នា​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ ហើយ​សមយុទ្ធ​នោះ ភាគច្រើន​ផ្ដោតទៅលើ​ការប្រឆាំង​ភេរវកម្ម និង​សង្គ្រោះបន្ទាន់​។ សមយុទ្ធ​រវាង​កងទ័ព​ទាំងពីរ​នេះ នឹង​ប្រព្រឹត្ត​ទៅលើ​វិញ្ញាសា​ជាច្រើន​ដូចជា ការរាវ​មីន និង​កម្ទេច​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​, ការ​ដោះ​គ្រាប់បែក​សារធាតុ​គីមី​ពុល​, ការ​បន្សាប​ជាតិគីមី​ពុល​, ការប្រយុទ្ធ​កងអនុសេនាធំ​រថក្រោះ​សហការ​ជាមួយ​វរ​សេនា តូច​ថ្មើរជើង​, ការរំដោះ​ចំណាប់ខ្មាំង​, ការងារ​មនុស្សធម៌ និង​ការបាញ់​គ្រាប់​ពិត ជាដើម​៕L ដោយ​៖​មុនី​រ័ត្ន​