ឧទ្ធម្ភាគចក្រ​ដឹក​កងទ័ព​អាមេរិក ធ្លាក់​នៅ​អ៊ីរ៉ាក់​

3516
ចែករម្លែក

បញ្ជាការដ្ឋាន​កងទ័ព​អាមេរិក​បាន​និ​យ​យា​នៅក្នុង​សេចក្តីថ្លែងការណ៍​ក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៥​មីនា​ថា ឧទ្ធម្ភាគចក្រ​យោធា​ដឹក​​ទាហាន​អាមេរិក​ច្រើន​នាក់​បាន​ធ្លាក់​នៅ​តំបន់​ភាគ​ខាងលិច​នៃ​ប្រទេស​អ៊ីរ៉ាក់​។

​សេចក្តីថ្លែងការណ៍​នេះ បាន​និយាយថា “​ក្រុម​ជួយសង្គ្រោះ បាន​កំពុង​ទៅកាន់​កន្លែង​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅពេលនេះ ” ។​

​បើតាម​មន្ត្រី​អាមេរិក​ម្នាក់ ឧទ្ធម្ភាគចក្រ​យោធា​HH-60 នេះ បាន​ធ្លា​ក់នៅ​ជិត​ទីក្រុង​al-Qaim​នៅ​ខេត្ត Anbar ជិត​ព្រំដែន​​ស៊ី​រី​។​ឧទ្ធម្ភាគចក្រ​បាន​ដឹក​មនុស្ស​៧​នាក់​ហើយ ពួកគេ​ទំនងជា​បាន​ស្លាប់​៕​ដោយ​៖​សុខា​