ឧទ្ធម្ភាគចក្រ​របស់​ម្ចាស់​ក្លឹប​Leicester​ធ្លាក់​ជិត​កីឡាដ្ឋាន តែ​មិនដឹងថា​មហាសេដ្ឋី​រូបនេះ​នៅក្នុង​ឧទ្ធម្ភាគចក្រ​ដែរ​ឬ​អត់​

3249
ចែករម្លែក

ឧទ្ធម្ភាគចក្រមួយរបស់ម្ចាស់ក្លឹបបាល់ទាត់Leicester Cityសញ្ជាតិថៃ លោក វិឆៃ ស្រ៊ីវ៉ាតហាណាប្រាហា បានធ្លាក់ឆេះក្នុងកន្លែងចតរថយន្តរបស់ក្លឹបកាលពីល្ងាចថ្ងៃសៅរិ៍ ក្រោយពីក្រុមLeicesterលេងស្មើWest Ham United។

មហាសេដ្ឋីថៃរូបនេះដែលជាម្ចាស់ក្រុមហ៊ុនKing Powerបានទិញក្លឹបLeicesterនៅឆ្នាំ២០១០និងផ្តល់លុយដែលបានជួយអោយក្លឹបដណ្តើមបានពានរង្វាន់Premier Leagueនៅឆ្នាំ២០១៦។លោកតែងជិះឧទ្ធម្ភាគចក្រទៅមើលការប្រកួតបាល់ទាត់ តែពេលនេះក្លឹបមិនបានបញ្ជាក់ថាតើលោក វិឆៃ ស្រ៊ីវ៉ាតហាណាប្រាហាបានស្ថិតនៅក្នុងឧទ្ធម្ភាគចក្រដែលធ្លាក់ដែរឬអត់។

សូមបញ្ជាក់ថា ម្ចាស់ក្លឹបជនជាតិថៃរូបនេះតែងជិះឧទ្ធម្ភាគចក្រចេញពីកីឡាដ្ឋានប្រកួត នៅរាល់ពេលក្លឹបរបស់លោកត្រូវទទួលភ្ញៀវមកពីក្លឹបផ្សេងៗក្នុងPremier League។

អត្តសញ្ញាណអាកាសយានិកនិងអ្នកដំណើរនៅក្នុងឧទ្ធម្ភាគចក្រដែលធ្លាក់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។គេក៏មិនដឹងថាតើមានអ្នកនៅលើដីរងរបួសដែរឬទេក្នុងឧបទ្ទវហេតុនេះ៕ដោយ៖វាសនា

ឧទ្ធម្ភាគចក្រធ្លាក់ក្នុងកន្លែងចតរថយន្តនៃកីឡាដ្ឋានរបស់ក្លឹបLeicester City កាលពីល្ងាចថ្ងៃសៅរិ៍

ម្ចាស់​ក្លឹប​ជនជាតិ​ថៃ​រូបនេះ​តែង​ជិះ​ឧទ្ធម្ភាគចក្រ​ចេញពី​កីឡាដ្ឋាន​ប្រកួត នៅ​រាល់ពេល​ក្លឹប​របស់លោក​ត្រូវ​ទទួលភ្ញៀវ​មកពី​ក្លឹប​ផ្សេងៗ​ក្នុង​Premier League​​តែពេលនេះមិនដឹងថាលោកនៅក្នុង​ឧទ្ធម្ភាគចក្រ​ដែល​ធ្លាក់​ដែរ​ឬ​អត់