ឧបនាយករដ្ឋមន្ត្រីសូមឲ្យពុទ្ធបរិស័ទធ្វើបុណ្យទានឲ្យបានច្រើន

312
ចែករម្លែក

ដោយ:ភ្នំស្វាយ /បន្ទាយមានជ័យ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យបានអំពាវនាវសូមអោយប្រជាពុទ្ធបរិស័ទទាំងឡាយខិតខំធ្វើបុណ្យ ធ្វើទានអោយបានផុលផុសច្រើនដើម្បីបានបុណ្យកុសលផង បានលើកកម្ពស់ព្រះពុទ្ធសាសនាផង និងបានជូុយសង្គ្រោះមនុស្សដែលរងគ្រោះពីមូលហេតុផ្សេងៗ ផង។

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះកាលពីនៅថ្ងៃចន្ទ ១៤កេីត ខែអាសាឍ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៩ ក្នុងឱកាសបាននាំយកទៀនវស្សាទៅប្រគេនព្រះគ្រូចៅអធិការនិងព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង២១ ទូទាំង ក្រុងសិរីសោភ័ណ ដែលប្រារព្ធធ្វើនៅវត្តចមសុទ្ធាវាសហៅវត្តស្វាយចាស់ស្ថិតនៅភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកគោ ស៊ុសារឿត អនុប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ លោក ខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុ រាត្រី អភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិព្រឹទ្ធសភា និងរដ្ឋសភា សមាជិការាជរដ្ឋាភិបាល ប្រធាន អនុប្រធានមន្ទិរ អភិបាល អភិបាលរងស្រុកក្រុង មន្ត្រី រាជការ ទូទាំងខេត្ត និងប្រជាពុទ្ធបរិស័ទជាច្រើន។

បន្ទាប់វេប្រគេនទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន ជូនចំពោះមកវត្តទាំង២១​រួចមក អធិបតីនិងអ្នកម្ចាស់ទានបានស្តាប់ព្រះសង្ឃសូត្រមន្ត ស្វាធ្យាយជ័យន្តោ រួចសូត្រធម៍ប៍ង្សុកូលឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ដែលបានចែកឋានទៅលោកខាងមុខ រួមទាំងព្រះវិញ្ញាណខ័ន្ធ វិញ្ញាណខ័ន្ធអតីតព្រះមាហាក្សត្ស មហាវីរ:ក្សត្រ ប្រមុខថ្នាក់ដឹកនាំវីរជន វីរនារី យុទ្ធជនយទ្ធនារី ប្រជាជនដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ក៏ដូចជារហគ្រោះដោយអំពើានានាកន្លងមក ។

នាឱកាសនោះ ឯកឧត្ដម កែ គឹមយ៉ាន បានសំណេះសំណាលជាមួយបងប្អូនប្រជាពុទ្ធបរិស័ទដែលបានចូលរួម ដោយឯកឧត្តមអំពាវនឆវ សំណូមពរដល់បងប្អូនប្រជាពុទ្ធបរិស័ទ ត្រូវចូលរួមធ្វេីបុណ្យ ធ្វើទានឲ្យបានច្រេីន ជួយលេីកកម្ពស់ពុទ្ធសាសនា តាមរយៈ ការជួយកសាងនូវសមិទ្ធផលនៅក្នុងវត្ត ពិសេសជួយក្នុងការទំនុកបំរ៉ុងដល់ព្រះសង្ឃ ក្នុងការសិក្សា រៀនសូត្រព្រះធម៌ ក្បួនច្បាប់វិន័យនៃពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ។.

សូមបញ្ជាក់ថា ក្នុងឱកាសនាំយកទៀនព្រះវស្សាទៅប្រគេនវត្តទាំង២១វត្ត ដោយក្នុងមួយវត្តទទួលបាន ទៀនវស្សា ១គូ , អង្ករ ៥០គីឡូក្រាម , សាដក់១ , គ្រឿង ឧបភោគ បរិភោគ រួមនឹងថវិកាចំនួន១លានរៀល,បច្ច័យព្រះសង្ឃ១អង្គៗ ចំនួន៥មឺុនរៀល។ ហេីយប្រជាពុទ្ធបរិស័ទដែលបានចូលរួម ទទួលបានសារុង១ និងថវិកា ១ម៉ឺនរៀល៕B/