ឧបនាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​វីត ច្រានចោល​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ដែលថា​កងទ័ព​ជួយ​លោកស្រី យីង​ឡាក់ ឱ្យ​រត់គេចខ្លួន

1089
ចែករម្លែក

​លោក ប្រា​វីត វង់​សុ​វ៉ាន់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ នៅ​ថ្ងៃ​សុក្រ​ទី​២៥​ខែសីហា បាន​ច្រានចោល​ការសង្ស័យ​ដែលថា កងទ័ព​បាន​ជួយ​ឬ​អនុញ្ញាតឱ្យ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ ចាក​ចេញពី​ប្រទេស​នេះ​។​

​មានការ​សង្ស័យ​ខ្លាំង​ថា លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ទំនងជា​បាន​រត់គេចខ្លួន បន្ទាប់ពី​លោកស្រី​បាន​ខកខាន​ក្នុងការ​បង្ហាញខ្លួន​នៅ​តុលាការ​កំពូល កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​ស្តាប់​ការប្រកាស​សាលក្រម​នៃ​ការសម្រេច​ក្តី​របស់​តុលាការ អំពី​ករណី​រឿង​គម្រោង​ទិញស្រូវ​អង្ករ​ដែលមាន​បញ្ហា​នេះ​។​

​មាន​ពាក្យ​ចរ​ចាម​អា​រ៉ា​ម​ផងដែរ​ថា កងទ័ព​ទំនងជា​បាន​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ចាកចេញ​របស់​លោកស្រី​ពី​ប្រទេស​នេះ​។​

​លោក ប្រា​វីត បាន​និយាយថា កងសន្តិសុខ​រដ្ឋាភិបាល បាន​កំពុង​តាមដាន​សកម្មភាព​រប​ស់លោក​ស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ និង​បាន​កំពុង​ពិនិត្យមើល​នៅតាម​ច្រកព្រំដែន​ផងដែរ​៕ ដោយ៖ សុខា

មានការ​សង្ស័យថា លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ទំនងជា​បាន​រត់គេចខ្លួន បន្ទាប់ពី​បាន​ខកខាន​ក្នុងការ​បង្ហាញខ្លួន​នៅ​តុលាការ​កំពូល កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ
លោក ប្រា​វីត វង់​សុ​វ៉ាន់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ