ឧបនាយករដ្ឋមន្រ្ដី ម៉ែន សំអន ៖ រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦​បន្ត​ផ្តោត​សំខាន់​ទៅលើ​វិស័យ​៤​គឺ​ទឹក ភ្លើង ផ្លូវ និង​មនុស្ស

870
ចែករម្លែក

ដោយ : វ៉ៃកូ/ ​ស្វាយរៀង ​៖ ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង បាន​ថ្លែងថា​រាជរដ្ឋាភិបាល​នៅ​អាណត្តិ​ទី​៦​នេះ​និង​បន្ត​អភិវឌ្ឍន៍​ផ្តោត​សំខាន់​ទៅលើ​វិស័យ​៤​គឺ​ទឹក ភ្លើង ផ្លូវ និង​មនុស្ស​ដែលជា​វិស័យ​អាទិភាព​សម្រាប់​ការអភិវឌ្ឍ​ប្រទេស​អោយ​រីកចម្រើន​។ ​ការ​ថ្លែង​បែបនេះ​ក្នុងឱកាស​ដែល​លោកជំទាវ​ដឹកនាំ​ក្រុមការងារ​ចុះ​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​ទាំងបី​ប្រភេទ​រួមមាន នគរបាល កង​រាជា​វុ​ធ​ហត្ថ យោធា​នៅ​ស្រុក​រមាសហែក​ខេត្តស្វាយរៀង នៅ​ថ្ងៃទី​១៤​ខែកញ្ញា ឆ្នាំ​២០១៨ ។​

ថ្លែង​ក្នុងឱកាស​នោះ ​លោកស្រី​ក៏បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជូន​ដល់​អង្គពិធី ហើយក៏​បាន​កោត​ស​សើរ និង​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​ទាំងអស់ ដែល​បាន​ខិតខំ​ការពារ​សន្តិសុខ បាន​យ៉ាង​ល្អ​ក្នុងពេល​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ក៏​ដូច​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​បាន​យ៉ាង​ល្អ​នៅ​មូលដ្ឋាន ក៏ដូចជា​កិច្ចដំណើរការ​នៃ​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ត្រ​អាណ​តិ្ត​ទី​៦ ដែល​ក្នុងនោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​ដ៏​ច្រើន​លើសលប់​ក្នុង អា​ណ្តិ​ទី​៦​នេះ​រហូត​១២៥​អាសនៈ​។​

​លោកស្រី​ម៉ែន សំអន បាន​បញ្ជាក់ថា ជ័យជំនះ​ទាំងនេះ​កើតចេញ​អំពី​៖

​ទី​១. ការចូលរួមរ​បស់បង​ប្អូន​ទាំងអស់គ្នា​

​ទី​២. គណបក្ស ប្រជាជន​កម្ពុ​ជាមាន​គោលនយោបាយ​ច្បាស់លាស់ ១១​ចំណុច ដែល​បាន​បម្រើ​ឲ្យ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ។​

​ទី​៣. អំពើ​ល្អ និង​ប្រជាប្រិយភាព​របស់​ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​ជាន់ថ្នាក់ ជាពិសេស សម្តេច​តេ​ជោ ហ៊ុន សែន ទាំង​ក្នុង​ឆាក​ជាតិ និង​ឆាក​អន្តរជាតិ ។

​លោកស្រី​បាន​បន្តទៀតថា អាណា​ត្តិ​ទី​៦​នេះ យើង​ត្រូវ​រួមគ្នា​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​បន្តបន្ទាប់​ទៀត ក្នុងការ​ទាក់ទាញ​វិនិយោគ រោងចក្រ សហគ្រាស​ជាច្រើន​ទៀត​ឲ្យ​មាននៅ​ខេត្ត​ខេត្តស្វាយរៀង ដើម្បីអោយ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​កាត់បន្ថយ ភាពក្រីក្រ បង្កើន​ជីវភាព បាន​មួយកំរិត​បន្ថែមទៀត​។​

លោកស្រី​ក៏បាន​សំណូមពរ​ឲ្យ​កម្លាំង​ទាំងអស់​ត្រូវ​រួមគ្នា​ធ្វើអំពើ​ល្អ និង​ត្រូវ​បម្រើសេវា​សាធារណៈ​ឲ្យ​បានល្អ និង​ត្រូវ យកចិត្តទុកដាក់​ថែរក្សា​សុខសន្តិភាព ស្ថេរភាព​នយោបាយ រក្សា​សណ្តាប់ធ្នាប់ សន្តិសុខ​សង្គម នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ឲ្យ​កាន់តែ​ប្រសើរឡើង ហើយក៏​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​នូវ​បងតូច បងធំ និង​ទប់ស្កាត់​នូវ​ការ​ចរាចរ និង​ការប្រើប្រាស់​គ្រឿងញៀន ដើម្បី​សេចក្តីសុខ​នៅក្នុង​មូលដ្ឋាន​ក្នុងនោះ​ត្រូវអនុវត្ត គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាពឲ្យទទួលបាន​ជោគជ័យ​។​

លោកស្រីក៏បាន​សំណូម​​ពរ​ដល់​អាជ្ញាធរ​ក៏​សមត្ថកិច្ច​ ថែរក្សា​កន្លែង​រុករក​អាវុធ​គីមី​នៅ​វត្ត​គគីរ​ឃុំ​គគីរឲ្យបាន​ល្អ​ និង​ទុកជា​កន្លែង​ណែនាំ​ដល់​កូនចៅ​យើង​ឲ្យដឹង​និង​ស្គាល់​ថា ​អាវុធ​គីមី​វា​មាន​ឥទ្ធិពល​ដល់​កំរិតណា​ដ​ល់​សុខមាលភាព​ប្រជាពលរដ្ឋ​យើង​។ ​នៅ​ឪ​កាស​នោះ​លោកស្រីក៏បាន​ឧបត្ថម្ភ​ដល់​កងកម្លាំង​ម្នាក់​៥​ម៉ឺ​ន​រៀល​ផងដែរ​៕​B