ឧបនាយករដ្ឋមន្ត្រីថៃលោកប្រាវីត វង់ស៊ូវ៉ុន មិនរំពឹងថានឹងមានការប្រមូលផ្តុំតវ៉ាដែលមិនអាចគ្រប់គ្រងបានទេ នៅពេលមេដឹកនាំគណបក្សអនាគតឆ្ពោះទៅមុខរបស់លោកថាណាថន រឿងរុងរឿងគិត ចូលខ្លួនៅស្ថានីយប៉ូលិសមួយក្នុងក្រុងបាងកកនៅថ្ងៃសៅរ៍ដើម្បីស្តាប់ការចោទប្រកាន់ពីបទបះបោរប្រឆាំង។
លោកប្រាវីត បាននិយាយនៅថ្ងៃសុក្រទី៥ខែមេសាថា លោកមិនគិតថានឹងមានភាពវឹកវរទេ ដោយសារការជួបជុំគ្នានេះ គឺដំណើរការទៅជាធម្មតាដែលកើតចេញពីករណីចាស់ កាលពីពី៤ឆ្នាំកន្លងទៅ។ នឹងមិនមានបញ្ហាទេ បើសិនលោក ថាណាថនអាចបញ្ជាក់ជាជនគ្មានទោសកំហុសនោះ។
លោកប្រាវីត ដែលជារដ្ឋមន្ត្រីការពារជាតិផងដែរនេះ បាននិយាយថា”វាជាករណីចាស់ដែលប៉ូលិសកំពុងដោះស្រាយ …សំណុំរឿងដែលមានកាលពី៤ឆ្នាំមុនហើយអ្នកសួរចម្លើយ២នាក់ត្រូវបានជំនួស ហើយនោះគឺជាតម្លៃនៃពេលវេលាប៉ុន្តែ ប្រសិនបើគ្មានរឿងក្តី វានឹងមិនមានបញ្ហាទេ” ។
លោកមានទំនុកចិត្តថាក្រុមអាជ្ញាធរនឹងធានាសន្តិសុខនិងសណ្តាប់ធ្នាប់នៅប៉ុស្តិ៍ប៉ូលិសPathumwan នៅថ្ងៃសៅរ៍។
ប៉ូលិសបានកោះហៅ លោក ថាណាថនដើម្បីទៅស្តាប់ការចោទប្រកាន់នៅស្ថានីយប៉ូលីសនោះនៅម៉ោង១០ព្រឹកថ្ងៃសៅរ៍ទី៦មេសានៅពេលក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្ដាប់ធ្នាប់បានចោទប្រកាន់លោកពីបទធ្វើសកម្មភាពបះបោរប្រឆាំង ដោយសារបានជួយក្រុមបាតករប្រឆាំងរដ្ឋប្រហារ និងរំដោះអ្នកដែលត្រូវបានចាប់ខ្លួន កាលពីខែមិថុនាឆ្នាំ២០១៥៕ដោយ៖សុខា/sn
លោកប្រាវីត ជាមេដឹកនាំរងនៃក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្ដាប់ធ្នាប់និងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខ