ឧបភោគ​, ឧទ្យាន​, ឧស្សាហៈ​, ប្រិមប្រិយ​, ប្រជាប្រិយ​, ប្រពៃ​, ពិព័រណ៍​

189
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​ឧបភោគ អ៊ុ​ប៉ៈ​ភោក សំ​. បា​. ( ន​. ) គ្រឿង​សម្រាប់​ប្រើប្រាស់​ជិត​ខ្លួន (​ជា​គូ​គ្នា​នឹង បរិភោគ​) : មាន​គ្រឿងឧបភោគ​និង​គ្រឿង​បរិភោគ​គ្រប់គ្រាន់ ។ ឧបភោគភណ្ឌ (–​គៈ​ភ័ន​) របស់​ឬអី​វ៉ាន់​សម្រាប់​ប្រើប្រាស់​ជិតៗ​ខ្លួន (​ហៅ ឧបភោគព័ស្តុ ឬ –​វត្ថុ ក៏បាន​) ។ ព​. កា​. បញ្ជាក់​ពី ឧបភោគ​- បរិភោគ ដែល​ត្រូវតែមាន : គ្រឿងឧបភោគ​និង​បរិភោគ ក្នុង​លោក​គេ​តែងតែ​ផ្គត់ផ្គង់ បើ​គ្មាន​ភណ្ឌៈ​នេះ​បម្រុង ផ្ចុងផ្តើម​ជានិច្ច​នឹង​វិនាស ។​

​ឧទ្យាន អ៊ុត​-​ទ្យា​ន សំ​.; បា​. ( ន​. ) (< ឧត៑ > ឧ​ទ៑ + យាន​; ឧយ្យាន​“​ទី​សម្រាប់​កម្សាន្ត មាន​ដើមឈើ​ខ្ពស់ៗ ដែល​គេ​ចូលដល់ គេ​ដើរ​បណ្តើរ​ងើយ​មើល​លើ​បណ្តើរ​”) សួន ដែលមាន​ឈើ​ខ្ពស់ៗ មាន​ផ្កា​ផ្លែ​និង​លម្អ​គួរ​ឲ្យ​ចង់​ដើរ​មើល​កម្សាន្ត​ចិត្ត​, សួន​មាន​ឈើ ជា​ម្លប់​សម្រាប់​ដើរលេង​កែ​អផ្សុក (​ខ្មែរ​ច្រើន​ប្រើ​ក្លាយជា ឱទ្យាន​) ។​

​ឧស្សាហៈ អ៊ុ​ស​-​សា​ហៈ បា​.; សំ​. ( ន​. ) (​ឧស្សាហ​; ឧត្សាហ​) សេចក្ដី​ឱហាត​, សេចក្ដី​ខ្មីឃ្មាត​ឬ​សង្វាត​, ការ​ខំប្រឹង​មិន​ខ្ជិល​, មិន​ច្រអូស : មាន​ឧស្សាហៈ​,​មាន​ឧស្សាហ៍ ធ្វើការ ខ្មែរ​ប្រើ​ជា កិ​. ក៏បាន “​ឱហាត​, សង្វាត​, ខំប្រឹង​” : ឧស្សាហ៍​ធ្វើការ​, ឧស្សាហ៍ រៀនសូត្រ (​ច្រើន​និយាយថា ឱសាហ៍ ផង​) ។ រ​. ស​. : ទ្រង់​ព្រះ​ឧស្សាហ៍ ។ ប្រើ​ជា គុ​. ក៏មាន “​ដែលមាន​ព្យាយាម​, ដែលជា​អ្នក​ឱហាត​, សង្វាត​, ខំប្រឹង​” : មនុស្ស​ឧស្សាហ៍​, ក្មេង​ឱសាហ៍ (​ព​. ផ្ទ​. ខ្ជិល​) ។​

​ប្រិមប្រិយ –​ប្រី សំ​.; បា​. ( គុ​. ) (​ប្រេ​មន៑ ន​. “​មនុស្ស​ឬអ្វីៗ​ដែលជា​ទីស្រឡាញ់​” + ប្រិ​យ គុ​. “​ដែល​គួរ​ឲ្យ​ស្រឡាញ់​, ដែលជា​ទីស្រឡាញ់​”; បា​. បេ​ម + បិ​យ សេចក្ដី​ដូច សំ​. ដែរ​) ដែល​ស្រស់ប៉ប្រៃ​គួរ​ឲ្យ​ស្រឡាញ់​, ដែល​គួរ​ឲ្យ​ស្រឡាញ់​ក្រៃពេក (​ច្រើន​ប្រើ ប្រិមប្រិយ ជាង ) : មុខមាត់​ប្រិមប្រិយ (​ច្រើន​ប្រើ​ចំពោះតែ​មុខមាត់​); ប៉ុន្តែ​ខាង​កាព្យ អាច​ប្រើ​លាយ​ចម្រុះ​គ្នា​បាន​ទាំងពីរ ដូចជា មើល​មាត់​ក៏​ប្រិមប្រិយ​ហាមាត់​ស្ដី ឥត​ទាស់​ឆ្គង មើលមុខ​ស្រស់បំព្រង ទាំង​ដងខ្លួន​ក៏​ប្រេ​ម​-​ប្រិ​យ ។

​ប្រជាប្រិយ –​ប្រី សំ​. ( គុ​. ) ដែលជា​ទីស្រឡាញ់​របស់​ប្រជា​, ដែល​គួរ​ឲ្យ​ប្រជា រាស្ត្រ​ស្រឡាញ់ ពេញចិត្ត​, ដែល​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ : របាំ​ប្រជាប្រិយ​, ល្បែង​ប្រជាប្រិយ ។

​ប្រពៃ ( គុ​. ឬ កិ​. វិ​. ) ល្អ​, ស្រួល​; ត្រឹមត្រូវ : ប្រពៃ​ហើយ ! ល្អ​ហើយ ! ត្រូវ​ហើយ​; ជួនកាល​ថា សាធុ ! ប្រពៃ​ហើយ ! ឬថា សាធុ ! សាធុ ! ប្រពៃៗ​ហើយ !, ប្រពៃ​ណាស់ ហើយ !; ល្អ​ប្រពៃ ល្អ​ហ្មត់ហ្មង ។​ល​។

​ពិព័រណ៍ –​ព័រ បា​. ក្ល​.; បា​. ( ន​. ) (​វិវរណ “​ការបើក​, ការបើក​បង្ហាញ​;…”) ការដាក់ តាំង​, ការបញ្ចេញ​ឲ្យ​ឃើញ​នូវ​វត្ថុ​ផ្សេងៗ ដើម្បី​ឃោសនា​ផ្សាយ (​បារ​. Exposition) : រៀបចំ​ពិព័រណ៍​នៃ​ផលិតផល​ខាង​កសិកម្ម ។ ពិព័រណ៍​អន្តរជាតិ ពិព័រណ៍​ដែល​ទាក់ ទង​ដោយ​ជាតិ​បរទេស​, ដោយ​ជាតិ​នានា​, ដោយ​សាសន៍​ដទៃ ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា