ឧស្សាហ៍​ក្រហាយ​ទ្រូង​ច្រាល​ទឹក​អាស៊ីត​ក្រពះ កុំ​រំលង​អត្ថបទ​នេះ

427
ចែករម្លែក

អាកា​រៈ​ក្រហាយ​ទ្រូង​ជា​ញឹកញយ​កើតមានឡើង​ក្រោយពេល​អ្នកទទួល​ទាន​អ្វី​មិនល្អ​ដែល​អាច​បណ្ដាលឱ្យ​ច្រាល​អាស៊ីត​ក្រពះ​។​ដូច្នេះ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​អ្នក​គួរ​បញ្ឈប់​ការទទួល​ទាន​អាហារ​មួយចំនួន​។

​អាហារ​គួរ​ចៀសវាង ៖

១. ប៉េងប៉ោះ​
​នោះ​ក៏​ព្រោះតែ​ប៉េងប៉ោះ​មាន​ផ្ទុក​ជាតិ​អាស៊ីត​ខ្ពស់​ដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​ក្រហាយ​ទ្រូង​។​

២. អាហារ​ចៀន ឬ​បំពង​
​អាហារ​ប្រភេទ​នេះ​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​មិនល្អ​ដែល​ពិបាក​រំលាយ​។ នៅពេល​អាហារ​ត្រូវការ​ពេល​យូរ​ដើម្បី​រំលាយ​នោះ​ក្រពះ​និង​បំពង់​អាហារ​ត្រូវធ្វើ ការ​លើស​កម្រិត​ដែល​បង្កបញ្ហា​ច្រាល​អាស៊ីត​ក្រពះ​ក្រហាយ​ទ្រូង​។​

៣. គ្រឿង​ស្រវឹង​
​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​បង្កើន​បរិមាណ​នៃ​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​ដែល​បណ្ដាលឱ្យ​អ្នកក្រ​ហាយ​ទ្រូង​ឈឺចាប់​កាន់តែខ្លាំង​។ ទោះបីជា​ទទួលទាន​ក្នុង​កម្រិត​មធ្យម​ក៏ដោយ ក៏​គ្រឿង​ស្រវឹង ឬ​ជាតិ​អាល់កុល​អាច​បង្កបញ្ហា​ច្រាល​អាស៊ីត​ក្រពះ​ម្ដងម្កាល​ដែរ​។​

៤. ខ្ទឹមបារាំង​និង​ខ្ទឹមស​
​ជាពិសេស​ខ្ទឹមបារាំង​និង​ខ្ទឹមស​ឆៅ គឺមាន​ផ្ទុក​សមាសធាតុ FODMAPs ដែល​អាច​បង្ក បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ រួមជាមួយ​អាកា​រៈ​ក្រហាយ​ទ្រូង​គួរឱ្យកត់សម្គាល់​។​

៥. អាហារ​ហឹរ​
​កត្តា​ចម្បង​មួយទៀត​ដែល​បង្កបញ្ហា​ក្រហាយ​ទ្រូង​ច្រាល​ទឹក​អាស៊ីត​ក្រពះ គឺ​ការទទួល ទាន​អាហារ​ហឹរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​កាត់បន្ថយ​ការទទួល​ទាន អាហារ​ហឹរ​របស់​អ្នក​។​

៦. ទឹកក្រូច​ស្រស់​
​ប្រសិនបើ​អ្នក​ឧស្សាហ៍​ទទួលទាន​ទឹកក្រូច​ស្រស់​នៅពេល​ព្រឹក​មិនទាន់​ញ៊ាំ​អាហារ​អ្វី​សោះ​នោះ គឺ​ប្រាកដជា​ងាយ​ប្រឈមមុខ​ជាមួយ​បញ្ហា​ក្រហាយ​ទ្រូង​ណាស់​។ នោះ​ក៏​ព្រោះតែ​ទឹកក្រូច​ស្រស់​មាន​ផ្ទុក​ជាតិ​អាស៊ីត​ខ្ពស់​!

​គន្លឹះ​ដោះស្រាយ​បញ្ហា​ក្រហាយ​ទ្រូង​ច្រាល​អាស៊ីត​ក្រពះ ៖

១. ចាប់ផ្ដើម​សម្រក​ទម្ងន់​
​ប្រសិនបើ​អ្នក​ធាត់​លើស​ទម្ងន់ ហើយ​ជួបប្រទះ​បញ្ហា​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ក្រពះ​នោះ​អ្នក គួរ​ចាប់ផ្ដើម​ព្យាយាម​សម្រក​ទម្ងន់​។ ខ្លាញ់​ក្បាលពោះ​ច្រើន​ប៉ុណ្ណា ហានិភ័យ​នៃ​ជំងឺ Hiatal hernia បណ្ដាលឱ្យ​កើតមាន​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​កាន់តែ​ខ្ពស់​ប៉ុន​នោះ ដែរ​។​

២. កាត់បន្ថយ​ការទទួល​ទាន​គ្រឿង​ស្រវឹង​
​ការទទួល​ទាន​គ្រឿង​ស្រវឹង​នៅពេល​អ្នក​កំពុង​ជួបប្រទះ​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ គឺ​មិនល្អ​សោះឡើយ ដោយ​វា​អាចធ្វើឱ្យ​ស្ថានភាព​នៃ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​។ ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​បង្កើន​បរិមាណ​នៃ​ជាតិ​អាស៊ីត​ក្នុង​ក្រពះ​ដែល​បណ្ដាលឱ្យ អ្នក​ក្រហាយ​ទ្រូង​ឈឺចាប់​កាន់តែខ្លាំង​។ ទោះបីជា​ទទួលទាន​ក្នុង​កម្រិត​មធ្យម​ក៏ដោយ ក៏​គ្រឿង​ស្រវឹង ឬ​ជាតិ អាល់កុល​អាច​បង្កបញ្ហា​ច្រាល​អាស៊ីត​ក្រពះ​ម្ដងម្កាល​ដែរ​។​

៣. ទទួលទាន​គ្រាប់​ជី​
​គ្រាប់​ជី មាន​ប្រសិទ្ធិភាព​បំផុត​ដោះស្រាយ​បញ្ហា​ក្រហាយ​ទ្រូង​ដោយ​វា​ជា​ប្រភព​ដ៏ ប្រសើរ​នៃ​ប្រូតេអ៊ីន អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ម៉ាញ៉េ​ស្យូ​ម ជាតិ​ស​សៃ ជាតិ​ដែក និង​សេ លេ​ញ៉ូ​ម​។ គ្រាន់តែ​យក​គ្រាប់​ជី ១ ស្លាបព្រា​បាយ​ពេញ​លាយ​ជាមួយ​ទឹក​ធម្មតា​ហើយ ទទួលទាន​ជាការ​ស្រេច​។​

៤. សាកល្បង​ម្ស៉ៅ baking soda
​វិធី​ងាយ​បំផុត​ក្នុងការ​បន្សាប​ជាតិ​អាស៊ីត​ទប់ស្កាត់​បញ្ហា​ក្រហាយ​ទ្រូង គឺ​លាយ ម្ស៉ៅ baking soda កន្លះ​ស្លាបព្រា​បាយ ជាមួយ​ទឹក​ធម្មតា ១ កែវ កូរ​ឱ្យ​សព្វ រួច​ទទួលទាន ទឹក​ល្បាយ​នេះ​។​

៥. ទទួលទាន​ទឹក​
​ប្រសិនបើ​ទឹកដោះគោ​បែរជា​ធ្វើឱ្យ​អាកា​រៈរ​បស់​អ្នក​កាន់តែ​អាក្រក់​ជាង​មុន ចូរ​ទទួល ទាន​ទឹក​ធម្មតា ១ កែវ ជំនួស​វិញ​។ ទឹក​មាន​ប្រសិទ្ធិភាព​ធ្វើ​ឲ្យ​ទឹក​អាស៊ីត​ក្រពះ​ស្រាល ឬ​ខ្សោយ ហើយ​ដើម្បី​ជាការ​ប្រសើរ​នោះ​ចូរ​ទទួលទាន​ទឹក ១ ទៅ ២​កែវ​នៅពេល ព្រឹក​ខណៈពេល​ពោះ​ទទេរ​ប្រសិនបើ​អ្នក​ងាយ​នឹង​ជួបប្រទះ​បញ្ហា​ច្រាល​ទឹក​អាស៊ីត ក្រពះ​៕ ដោយៈ health.com.kh