ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់​មាន​ភារៈ​សំខាន់​បី​សម្រាប់​ប្រយោជន៍​ជាតិ​

864
ចែករម្លែក
  • 50
    Shares

ដោយ : បូកគោ​/កំ​ពត ៖ បញ្ជ្រាប​ការយល់ដឹង​ជូន​ប្រជាពលរដ្ឋ​អំពី​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​​ជា​កត្តាចាំបាច់ ដ្បិត​យន្តការ​នេះ​មាន​សារសំខាន់​សម្រាប់​ប្រយោជន៍​ជាតិ​។​

ថ្លែង​ក្នុង​ពិធី​ប្រកាស​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្តកំពត​នា​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ អនុប្រធាន​គណៈកម្មាធិកា​រ​អចិន្រ្ដៃយ៍គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន ប្រសាសន៍ថា ​ការបញ្ជ្រាប​ចំណេះដឹង​ជូន​ប្រជាពលរដ្ឋ​អំពី​កិច្ចការងារ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​​ជា​កត្តាចាំបាច់​ដែល​មិនអាច​ខកខាន​បាន​។ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នេះ​បង្កើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក្នុង​បំណង​ជំរុញ​យន្តការ​ប្រជាធិបតេយ្យ​មួយ​ថ្មី​ស្រប​នឹង​សភាពការណ៍​ជាក់ស្តែង​នៅ​កម្ពុជា​។

សម្តេច​វិបុល​សេនា​ភក្តី​បាន​បញ្ជាក់ថា ​តាមរយៈ​ការបង្កើត​យន្តការ​ថ្មី​នេះ ការបង្រួបបង្រួម​ជាតិ និង​វប្បធម៌​សន្ទនា​​រវាង​រាជរដ្ឋាភិបាល​ជាមួយ​គណបក្សនយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​ត្រូវបាន​លើកកម្ពស់​ជា​បន្តបន្ទាប់​ដើម្បី​ជា​គុណប្រយោជន៍​ដ៏​ធំធេង​សម្រាប់​ប្រជាជន និង​ប្រទេសជាតិ​ទាំង​បច្ចុប្បន្ន ទាំង​ពេលអនាគត​។ ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​មាន​ភារកិច្ច​សំខាន់​បី​ដែលជា​ប្រយោជន៍​សម្រាប់​ប្រជាជន និង​ប្រទេសជាតិ​។ ទីមួយ ផ្តួចផ្តើម​គំនិត ឬ​ផ្តល់យោបល់​លើ​ការរៀបចំ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ ទី​ពីរ ផ្តួចផ្តើម​គំនិត​តាក់តែង ឬ​ផ្តល់យោបល់​លើ​ការរៀបចំ​ធ្វើ​សេចក្តីព្រៀងច្បាប់ ឬ​សេចក្តីព្រៀង​លិខិតបទដ្ឋាន​ក្រោម​ច្បាប់​ជូន​រាជរដ្ឋាភិបាល​។ ទី​បី តាមដាន​ដំណើរការ​អនុវត្ត​ច្បាប់ និង​គោលនយោបាយ​របស់​មន្ត្រី​រាជរដ្ឋាភិបាល​ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ ព្រមទាំង​ផ្តល់​អនុសាសន៍ កែលម្អ​អំពី​ភាព​អសកម្ម ក៏ដូចជា​ភាពមិនប្រក្រតី​ទាំងឡាយ​។​

សូមបញ្ជាក់ថា បន្ទាប់ពី​ឯកឧត្តម​នៃ ប៉េ​ណា ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណៈកម្មាធិកា​រ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ខេត្តកំពត​ទទួលមរណភាព​កាលពី​ចុងខែ​ក​ញ្ញ ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន​បានសម្រេច​តែងតាំង​លោក ​ប៉ែន ស៊ីម៉ន ដើម្បី​បន្ត​ដឹកនាំ​គ្រប់​កិច្ចការងារ​ទាំងឡាយ​ក្នុង​ខេត្តកំពត​៕​B/