ឧ​ត្ត​ម​សេនីយ៍​ចិន​ថា ចំណាត់ការ​យោធា មិនត្រូវ​ក្លាយជា​ជម្រើស​ចុងក្រោយ​នៅ​ឧបទ្វីប​កូរ៉េ​ទេ​

1049
ចែករម្លែក

​លោក ហ្វា​ន ចាង​ឡុង អនុប្រធាន​នៃ​គណៈកម្មការ​យោធា​កណ្តាល​ចិន បាន​និយាយ​នៅក្នុង​ជំនួប​ពិភាក្សា​របស់លោក​ជាមួយ ឧ​ត្ត​ម​សេនីយ៍​អាមេរិក លោក យ៉ូ​សេប ដាន់​ហ្វ​ត នៅ​ទីក្រុង​ប៉េកាំង នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ខែសីហា ថា ចំណាត់ការ​យោធា មិនត្រូវ​ក្លាយជា​ជម្រើស​ចុងក្រោយ​នៅ​ឧបទ្វីប​កូរ៉េ​ទេ ។​

​លោក ចាង​ឡុង បាន​ថ្លែង​សរសើរ​ចំពោះ​ទំនាក់ទំនង​យោធា​មាន​ភាពល្អ​ប្រសើរឡើងរ​វាង​ប្រទេស​ទាំង​២​។​

​ទោះ​យ៉ាង​ក្តី លោក ចាង​ឡុង បាន​លើកឡើងថា ការធ្វើអន្តរាគមន៍រ​បស់​សហរដ្ឋអាមេរិក​ក្នុង​បញ្ហា​កោះ​តៃវ៉ាន់ ការដាក់​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​អាមេរិក THAAD នៅ​កូរ៉េខាងត្បូង និង សកម្មភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង បាន​នាំមក​នូវ​សញ្ញា​អវិជ្ជមាន​ចំពោះ​ចំណងទាក់ទង​ទ្វេភាគី​។​

​ដោយ​លើកឡើង​អំពី​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​នោះ លោក ហ្វា​ន ចាង​ឡុង បាន​និយាយថា ការចរចា​គឺជា​មធ្យោបាយ​មាន​ប្រសិទ្ធិភាព​តែមួយគត់​ក្នុងការ​ដោះ​យ​ស្រាយ​បញ្ហា​នេះ ។ លោក​បាន​បន្ថែមថា​
​ចំណាត់ការ​យោធា​មិន​គួរឱ្យ​ក្លាយជា​ជម្រើស​មួយ​ក្នុងចំណោម​ជម្រើស​ដ៏​ច្រើន​នោះទេ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​នោះ លោក ដាន់​ហ្វ​ត ឧ​ត្ត​ម​សេនីយ៍​អាមេរិក បាន​អរគុណ​ចិន​ចំពោះ​ការជួយ​របស់​ចិន​ក្នុងការ​ស្វែងរក​ទាហាន​ជើង​ទឹក​អាមេរិក កាលពីពេល​ថ្មីៗ​នេះ នៅ​សមុទ្រ​ចិន​ខាងត្បូង និង​បាន​និយាយថា កងទ័ព​អាមេរិក គឺ​ស្ម​គ្រ័​ចិត្ត​លើកស្ទួយ​កិច្ចប្រតិបត្តិការ​ដ៏​ល្អ​ជាមួយ​វិស័យ​យោធា​ចិន​៕ ដោយ៖ សុខា

​លោក យ៉ូ​សេប ដាន់​ហ្វ​ត ស្ថិតនៅ​ក្នុងជំនួប​ពិភាក្សា​ជាមួយ លោក ហ្វា​ន ចាង​ឡុង នៅ​ទីក្រុង​ប៉េកាំង