ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន មេបញ្ជាការរង​ឡើងជា​មេបញ្ជាការ​ប៉េអឹម​ស្តីទី​ខេត្តរតនគិរី​

455
ចែករម្លែក
  • 820
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​បន្ទាប់ពី​ព្រះមហាក្សត្រ​ត្រាស់បង្គាប់​លុបឈ្មោះ​ឧ​ត្ត​ម​សេនីយ៍​ត្រី គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ចេញពី​ក្របខណ្ឌ​នៃ​កងយោធ​ពល​ខេមរភូមិន្ទ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន ដែលជា​មេបញ្ជាការរង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​រតនគីរី ឡើងជា​មេបញ្ជាការ​ស្តីទី​ខណៈ​មេបញ្ជាការ​ថ្មី នៅ​មិនទាន់​បានតែង​តាំង​ជា​ផ្លូវការ​នៅឡើយ​។​


លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេប៉េអឹមស្តីទីខេត្តរតនគីរី (រូបថតៈឯកសារ)

​លោក​ឧ​ត្ត​ម​សេស​នី​យ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១១ ខែកុម្ភៈ ថា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគីរី នៅ​មិនទាន់​តែងតាំង​នៅឡើយ​ទេ ដោយ​ខាង​ជំនាញ​កំពុងតែ​ស្នើ​តាម​ឋានានុក្រម​ទៅ​អគ្គបញ្ជាការ ទៅ​ក្រសួងការពារជាតិ រហូត​ទៅដល់​រាជរដ្ឋាភិបាល​។ ឥឡូវនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ថាវ យ៉េន នាយសេនាធិការ និង​ជា​មេបញ្ជាការរង ឡើងជា​មេបញ្ជាការ​ស្តីទី​៕សរន