ឧ​ត្ត​ម​សេនីយ៍​ទោ​ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង​ចុះ​សួ​សុខ​កុ​ទ្ខ​មន្ត្រីនគរបាល​ដែលមាន​ជំងឺ​

375
ចែករម្លែក

ដោយ​:សន សក្តា​/កំពង់ឆ្នាំង ៖ នៅ​រសៀល​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ ២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការនៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ដឹកនាំ​ប្រតិភូ​ស្នងការដ្ឋាន ចុះសាកសួ​សុខទុក្ខ​លោក​វរ​:​សេនីយ៍​ត្រី​ឃ្លោក ស្រឿង ជា​មន្ត្រីនគរបាល​បម្រើ​ការ​​ងារ នៅក្នុង​អង្គភាព​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដែលមាន​ជម្ងឺ​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ ស្ថិតនៅ​ភូមិ​កោះ​ក្របី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

​លោកស្នងការ បាន​ឧបត្ថម្ភ​ថវិកា​ចំនួន២លាន​រៀល និងគ្រឿងឧបភោគ​បរិភោគ​មួយចំនួនទៀត​ដល់​លោក​ឃ្លោក ស្រឿង​ផងដែរ​។

​នៅក្នុង​ថ្ងៃ​ដដែល​នេះ​ផងដែរ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ខូវ លី ស្នងការ​នគរបាល​ខេត្ត​
​កំង់​ឆ្នាំង បាន​ដឹកនាំ​ប្រតិភូ​បន្តដំណើរ​ចុះសាកសួ​សុខទុក្ខ​មន្ត្រីនគរបាល​មួយរូប​ទៀត​គឺ​លោក​វរ​:​សេនី​ទោ​បួរ សាវ៉ាត នាយ​រងការិយាល័យ​ផែនការ សរុប នៃ​ស្នងការដ្ឋានគរបាល​ខេត្ត ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅផ្ទះ ស្ថិតក្នុង​ភូមិ​ត្រោក​លិច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ។​

​លោកស្នងការ​ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៣ ៦៧០ ០០០ រៀល​និង​គ្រឿងឧបភោគ​បរិ​
​ភោគ​មួយចំនួនទៀត ដល់​លោក​បួរ សាវ៉ាត​ផងដែរ។​

​នៅក្នុង​ឱកាស​នោះ ឧ​ត្ត​ម​សេនីយ៍​ទោ​ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង នាយ​ឧ​ត្ត​ម​សេនីយ៍សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរ​បាល​ជាតិ ចំពោះ​លោក​វរ​:​សេនីយ៍​ត្រី​ឃ្លោង​ស្រឿង​និង​លោក​វរ​:​សេនីយ៍​ទោ​បួរ​សាវ៉ាត និង ក្រុមគ្រួសារ​ផងដែរ​។​

​លោកស្នងការ​ក៏បាន​ផ្តាំ​ផ្ញើដល់​លោក វរ​:​សេនីយ៍​ត្រី ​ឃ្លោក ស្រឿង និង​លោក​វរ​:​សេនីយ៍​ទោ​បួរ សាវ៉ាត ត្រូវយក​ចិត្ត​ទុក​ព្យាបាល​ជម្ងឺ ឲ្យ​ឆាប់​ជា​សះ​ស្បើយ​ ដើ​ម្បី​បាន​វិលត្រឡប់​ទៅ​បម្រើ​ការងារ​វិញ​៕​B/