ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​ខេត្តមណ្ឌលគិរី​ធ្វើ​ពិធី​សំណេះសំណាល​និង​សួរសុខទុក្ខ​នគរបាល​មាន​ជំងឺ

235
ចែករម្លែក
  • 13
    Shares

ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី នៅ​ថ្ងៃទី​២៣​ខែ​មិនា​នេះ បាន​ប្រារព្ធ​នូវ​កម្មវិធី​សំណេះសំណាល​និង​អបអរសាទរ​ខួប​លើក​ទី​១០៨​នៃ​ទិវា​សិទ្ធ​នារី​អន្តរជាតិ​៨​មីនា ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេន​យ៍​ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​។​

​ក្នុង​ពិធី​នៃ​ទិវា​ខាងលើ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ​មានមតិ​សំណេះសំណាល​ជាមួយ​អស់លោក​លោកស្រី​ដែលជា​មន្ត្រីក្រោមឱវាទ​ចំនួន​៩៩​រូប​ប្រកបដោយ​ភាព​ស្និត​ស្នាល​និង​សាមញ្ញ​បំផុត​។​លោក​ឧ​ត្ត​សេនីយ៍​ទោ​បានផ្តល់​ជា​កាដូរ​អនុស្សាវរីយ៍​កងកម្លាំង​នគរបាល​ជានា​រី​ចំនួន​៧៥​រូប ដោយ​ម្នាក់ៗ​ទទួលបាន​សំពត់​ហូល ម្នាក់​១ និង​ថវិការ​ចំនួន​៤​ម៉ឺន​រៀល​ផងដែរ​។​

​ជាមួយគ្នា​នោះ​ក្នុងនាម​ជា​អាណា​ព្យា​ល​លើ​មន្ត្រីក្រោមឱវាទ​ស្នងការ​ដ្ឋា​ន​នគរបាល​ខេត្ត​មួយ​នេះ បាន​បន្ត​សួរសុខទុក្ខ​លោក​វរៈសេនីយ៍ទោ​ខឿន​កំសត់​ដែលមាន​តួនាទី​នាយរង​ការិយាល័យ​អក្សរ​សម្ងាត់​បន្ត​ផងដែរ​។​លោក​ឡោ សុខា ស្នងការ​នគរបាល​ខេត្ត​បញ្ជាក់ថា លោក​ខឿន កំសត់ បាន​ធ្លាក់ខ្លួន​ឈឺ​ពុំ​អាច​ទៅ​បំពេញភារកិច្ច​មួយរយៈ​ទៅហើយ​។​លោ​កថា​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ​ផ្ទាល់ខ្លួន​ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​។​

​ឧ​ត្ត​សេនីយ៍​ទោ​ស្នងការ​បញ្ជាក់​បន្ថែមថា​ដោយ​ទឹកចិត្ត​សប្បុរស​ក្នុងនាម​ជា​កងកម្លាំង​បំពេញភារកិច្ច​ក្នុង​អង្គភាព​តែមួយ​មានតែ​សុំ​ជូនពរ​លោកនាយ​រងការិយាល័យ​ឱ្យ​ឆាប់​ជា​ពី​ជំងឺ​ដើម្បី​ឆាប់​វិល​ទៅ​បំពេញភារកិច្ច​ក្នុង​អង្គភាព​វិញ​។​មិន​តែ​ប៉ុន​នោះ​ក្នុងការ​សួរសុខទុក្ខ​នេះ​កម្លាំង​នគរបាល​យើង​បាន​ជួយ​ឧបត្ថម​ប្រាក់​១​លាន​៤​សែន​រៀល​ព្រមទាំង​គ្រឿងឧបភោគ​និង​បរិភោគ​មួយ​ចំ​នួ​ម​បន្ថែម​ផងដែរ​៕S/​