ឧ​ត្ត​ម​សេនីយ៍​ទោ ខេង​រ៉ា ប្រគេន​ស៊ីម៉ង​តិ៍ ឥដ្ឋ និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​

1321
ចែករម្លែក

ដោយ​: ច័ន្ទ​គារ / តាកែវ​: ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ា មេបញ្ជាការរង​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៤ កាលពី​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅនេះ បាន​អញ្ជើញ​ប្រគេន​ស៊ីម៉ង​តិ៍ ឥដ្ឋ ដល់​វត្ត​ផ្ចឹក​ជ្រុំ និង​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ភូមិ​ចាន់ទាប ចំនួន​១៧៥​នាក់ ស្ថិតក្នុង​ឃុំ​សំរោង ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

​ស៊ីម៉ង​តិ៍ ឥដ្ឋ ដែល​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ា ប្រគេន​ដល់​ព្រះសង្ឃ​វត្ត​ផ្ចឹក​ជ្រុំ​ស្ថិតនៅក្នុង​ឃុំ​សំរោង​នាពេលនេះ​គឺជា​ការ​បិណ្ឌ​បាត្រ​របស់​ព្រះសង្ឃ ដើម្បី​យកមក​កសាង​របង​វត្ត​ការពារ​សត្វពាហនៈ និង​ដើម្បី​អភិវឌ្ឍន៍​វត្ត​អោយមាន​ការរីកចម្រើន​ផង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខេង រ៉ា ក៏បាន​នាំយក​នូវ​ស៊ីម៉ង​តិ៍​ចំនួន​៤​តោន ឥដ្ឋ​ចំនួន​៥០០០​ដុំ ដែល​បានមកពី​ការជួយឧបត្ថម្ភ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ​និង​លោកស្រី​។​

​លោក ខេង រ៉ា ក្នុង​ឪ​កាស​នោះដែរ​ក៏បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១៧៥​នាក់ មកពី​ភូមិ​ចាន់ទាប ឃុំ​សំរោង និង​បានផ្តល់​ជូន​វត្ថុ​អនុស្សាវរីយ៍​នូវ​សារុង​ចំនួន​ម្នាក់​១​។​

​នៅក្នុង​ឪ​កាស​នោះដែរ​លោក ខេង រ៉ា​ក៏បាន​ប្រគល់​នៅ​កុំព្យូទ័រ​មួយ​កំ​ប្លេ​រ​ផងដែរ ដល់​សាលាបឋមសិក្សា​អង្គ​ស្អាត ស្ថិតនៅក្នុង​ឃុំ​ត្រពាំង​ធំ​ខាងជើង ស្រុក​ត្រាំកក់ ដើម្បី​ទុក​ប្រើប្រាស់​ការងារ​ប្រចាំថ្ងៃ​៕ ល​