ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​២​លួច​ច​ញ្ចឹ​ម​ស្រី​ស្នេហ៍​ប្រពន្ធ​តាម​ទាន់​ផ្ទុះ​ហិ​ង្សា​ដាក់គ្នា​

944
ចែករម្លែក

​ដោយ : ​ចាន់តូ​/​ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនី​យ៏ (​ផ្កាយ​២) ​ម្នាក់​មាន​ប្រពន្ធ​លួចលាក់​ត្រូវបាន​ប្រពន្ធដើម​តាម​ទាន់​ក៏​ផ្ទុះ​ហឹ​ង្សា​រ​វាយ​យ​បំបែក​ក​ញ្ចា​ក់​រថយន្ ត​និង​កញ្ចក់​ទ្វារផ្ទះ​រង​ការខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់​ដល់​ប្រជាពលរដ្ឋ​ចេញមក​មើល ព្រមទាំង​សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថ​មក​ព្រោង​ព្រៀត នៅវេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៨ ត្រង់ចំណុច​មុខផ្ទះ​លេខ​៦R ផ្លូវលេខ​៥ ក្នុង​បុរី​លឹម​ឈាង​ហាក់ចំការ​ដូង សង្កាត់​ដង្កោ ខណ្ឌដង្កោ
​រាជធានី​ភ្នំពេញ​។​

​បុរសជាស្វាមីឈ្មោះ ឡុង ទិ​ត្យ ភេទ​ប្រុស ជនជាតិខ្មែរ មុខរបរមន្រ្ដីយោធា មានឋានន្ដរសក្ដិជានា​យ​ឧ​ត្ត​ម​សេនី​យ៍​ទោ (​ផ្កាយ​២) ​។​

​តាម​សម្ដីស្រ្ដីជា​ប្រពន្ធដើម ​បាន​ប្រាប់​សារពត៌មាន​យើង​ឲ្យដឹងថា ​គាត់​បាន​ចាប់ដៃគ្នា​ជាមួយនឹង​ស្វាមី​របស់គាត់​អស់​រយៈពេល​ជាង១០ឆ្នាំ​មកហើយ​ មានកូន​ដល់​ទៅ​បីនាក់​ក្នុងបន្ទុក ។ ក្នុង​រយៈពេល​កន្លងមក​គាត់​រកស៊ីទិញ​ដី​លក់​ដីកាន់តែ​ឡើងទៅ​មាន​ទៅ​មាន​ទៅ​រហូតដល់​មានផ្ទះ​វីឡា​ មានមុខ​របរ​លក់​ឡាន​ទិញ​ឡាន ​និង​ស្វាមីបានធ្វើការ​នៅ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឋា​ន្ត​រស​ក្តិ ឧ​ត្ត​ម​សេនី​យ៏ ទោ (​ផ្កាយ​២) ។

ស្រ្ដីរូបនេះ បានបន្ដថា មួយរយៈ​ពេលនេះ​ប្ដី​របស់គាត់​មាន​ចរិត​ប្លែក ចេះ​ដើរ​បាត់​ពី​ផ្ទះ​និង​វ៉ៃ​ប្រពន្​ជាំមុខ​ជាំ​មាត់ទៀត ។

លុះ​មកដល់​ថ្ងៃ​កើត ហេតុ​ខាងលើ ប្រពន្ធ​របស់គាត់​បាន​តាម​ទាន់​ឃើញ​ស្វាមី​របស់គាត់​បានមក​ឈប់​រថយន្ត​នៅមុខ​ផ្ទះមួយ​ទៅផ្ទះ​លេខ6R​ផ្លូវ​លេខ5 ក្នុង​បូរី​លឹម​ឈាង​ហាក់​ចំកា​ដូង​ ។ ខណៈនោះ ដោយសារតែ​ខឹង​ពេក​គាត់​បាន​យក​ដុំថ្ម​វាយ​កញ្ចក់​ឡាន លុ​ច្ស​ស៊ី​ស៥៧០ ដែលប្ដីជិះ ខាងក្រោយ និង​ខាង​ចំហៀង ​ព្រមទាំងបំ​បែក​កញ្ចក់​ផ្ទះ បណ្ដាលឲ្យខូចខាតយ៉ាងដំណំ​។

​ចំណែក​ភាគី​ខាង​ស្វាមី​ព្រមទាំង​ប្រពន្ធចុង​ មិនឃើញ​នៅក្នុង​ផ្ទះ​ប្រហែល​សម្ងំ​ឬក៏​ចេញ​តាម​ទ្វារក្រោយ​បាត់​ក៏​មិនដឹង មិន​ហ៊ាន​ចេញមក​តតាំង​ឡើយ​។​

​ក្រោយមក​ខាង​ប្រពន្ធដើម​បានចេញ​ទៅ​ព្យាបាល​របួស​ជើង ​ហើយក៏​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុ​ស្តិ៍នគរបាល​រដ្ឋបាល​ដង្កោ ​ដើម្បី​បញ្ជូន​សារ​ណុំ​រឿង​ទៅតាម​និតិ​វិធី​ច្បាប់​៕B