ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​៖​សម្តេច​តេ​ជោ​ហ៊ុនសែន​យកចិត្តទុកដាក់​ចំពោះ​កងកម្លាំង​និង​មន្ត្រីរាជការ​

1111
ចែករម្លែក

​ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ នាយសេនាធិការ​ចម្រុះ​ស្តីទី​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ស្តីទី​បាន​ថ្លែងថា​”​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​បាន​យកចិត្តទុកដាក់​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​មន្ត្រីរាជការ​តាមរយៈ​ការផ្ដល់​នូវ​ឋានន្តរ​ស័​ក្គ​មុខងារ​ការលើកទឹកចិត្ត​និង​គោលនយោបាយ​ផ្សេងៗ​។

​ដោយ​ផ្ដោតទៅលើ​គោលដៅ​២​គឺ​កិត្តិយស​និង​ជីវភាព​ដែល​ធានា​និរន្តរភាព​ក្នុងការ​បំពេញភារកិច្ច​និង​ផ្ទេរ​ភារកិច្ច​ទៅដល់​មនុស្ស​ជំនាន់​ក្រោយ​ក្នុងការ​ថែរក្សា​សុខសន្តិភាព​និង​បុព្វហេតុ​ការពារជាតិ​មាតុភូមិ​”​។​នេះ​គឺជា​គោលនយោបាយ​និង​ការលើកទឹកចិត្ត​របស់​រាជរដ្ឋាភិបាល​ចំពោះ​នាយទាហាន​ដែល​ផ្អែកលើ​កត្តា​ពីរ​គឺ​កត្តា​ច្បាប់​និង​កត្តា​មនោ​ស​ញ្ជេ​ត​នា​”​។

​ការ​ថ្លែង​នេះ នៅក្នុង​ពិធី​សំណេះសំណាល ប្រកាស​មុខងារ និង​បំពាក់​ឋានន្តរ​ស័ក្ក​ជូន​នាយទាហាន នៅ​បញ្ជាការ​យោធភូមិភាគ​ទី​៥ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៨​។​​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​បន្តថា​”​នាយទាហាន​របស់​យើង​មានការ​ផ្ទេរ​បទពិសោធ​ន៍​ពី​ទាហាន​ជំនាន់​មុន​និង​បន្ទាប់​ពីនេះ​ទៅ នាយទាហាន​ជំនាន់​នេះ​ផ្ទេរ​ទៅនា​ហាន ពលទាហាន ជំនាន់​ក្រោយៗ​ទៀត​។​

សូមនាយ​ទាហាន​វ័យ​ចំណាស់​ដែលមាន​បទពិសោធន៍​ជួយ​ណែនាំ​តម្រង់ទិស​នាយទាហាន​ប​ន្ត​វេន ការតែងតាំង​ត្រូវ​ពិនិត្យ​លក្ខណៈសម្បត្តិ បទពិសោធន៍​ការងារ អតីតភាព​ការងារ​។ យើង​រួមគ្នា​និង​លះបង់​របស់​បុគ្គល​ដើម្បី​ផលប្រយោជន៍​រួម​”​។​

​ជាមួយគ្នានេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​ក៏បាន​អបអរសាទរ​នាយទាហាន​ទាំងអស់​ដែល​បានទទួល​នូវ​ឋានន្តរ​ស័ក្ក ដែល​ព្រះមហាក្សត្រ ប្រមុខ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គបញ្ជាការ​កងទ័ព​ជើងគោក​និង​យោធភូមិភាគ​ទី​៥​បានប្រគល់​ការទុកចិត្ត​និង​ការកោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់នាយ​ទាហាន​ទាំងអស់​ក្នុងការ​បំពេញភារកិច្ច​តាមរយៈ​ការដំឡើង​ឋានន្តរ​ស​ក្កិ​និង​មុខងារ​ដែល​នេះ​គឺជា​ការផ្ដល់​តម្លៃ​និង​ការលើកទឹកចិត្ត​ដល់​នាយទាហាន​។

​សូម​កោតសរសើរ​និង​ថ្លែងអំណរគុណ​ចំពោះ​មេបញ្ជាការ​ថ្នាក់ដឹកនាំ​យោធភូមិភាគ​ទី​៥ ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ​ខិតខំ​បំពេញភារកិច្ច​ដើម្បី​សុខសន្តិភាព​ប្រជាពលរដ្ឋ​និង​ការវាយតម្លៃ​តាមរយៈ​អតីតភាព​ការងា​ជំនាញ​សមត្ថភាព​ការងារ​ឆន្ទ​:​និង​ការទទួលខុសត្រូវ​ដែល​នេះ​គឺជា​ការលើកទឹកចិត្ត​ដល់​នាយទាហាន​។

សូម​ថ្លែងអំណរគុណ​នាយទាហាន ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គបញ្ជាការ​ជើងគោក ភូមិភាគ ដែល​បាន​ខិតខំ​រក​ដំណោះស្រាយ​លើកទឹកចិត្ត​ជូន​នាយទាហាន​និង​ពលទាហាន​ទាំងអស់​ដែល​បាន​ខិតខំ​បំពេញភារកិច្ច មាន​ភាពស្មោះត្រង់​ចំពោះ​រាជរដ្ឋាភិបាល​ចំពោះ​ជាតិ​មាតុភូមិ ដែល​នាយទាហាន ពលទាហាន​ប្រកាន់ខ្ជាប់​ក្នុងនាម​ជា​កងទ័ព​។​នេះ​គឺជា​គោលដៅ​ធំ​របស់​កងកម្លាំងប្រដាប់អាវុធ​ចំពោះ​សុខសន្តិភាព​ជាតិ​៕S/​

ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​៖​សម្តេច​តេ​ជោ​ហ៊ុនសែន​យកចិត្តទុកដាក់​ចំពោះ​កងកម្លាំង​និង​មន្ត្រីរាជការ