ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន​ស្រ៊ាង​នាំ​មិត្ត​បាក់​ទូក​ទៅ​ទាន់ដង្ហើម​ចុងក្រោយ​លោកគ្រូ​ភុល​ជឹម​

420

(​ភ្នំពេញ​)៖​កាលពី​ថ្ងៃទី​១២​កញ្ញា​ឆ្នាំ​២០១៧​នេះ​ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន ស្រ៊ាង​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេ​បញ្ជា​​ការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ដឹកនាំ​មិត្ត​រួម​សាលា​បាក់​ទូក​ទស្សវត្ស​៨០​ចុះសួរសុខទុក្ខ​លោកគ្រូ​ភុល​ជឹម​ដែល​កំពុង​សម្រាក​​សង្គ្រោះបន្ទាន់​នៅ​គ្លី​និ​ចឡា​សង់​តេ​ដោយសារ​ជំងឺ​ខូច​តម្រងនោម​និង​ទឹកនោមផ្អែម​។​

​នៅ​អុំ​ឡុង​ពេល​សួរសុខទុក្ខ​ ​ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន​ ​ស្រ៊ាង​ ​បានផ្តល់​ថវិកា​ផ្ទាល់ខ្លួន​ចំពោះ​លោកគ្រូ​ចំនួន​៧២៥​ដុល្លារ​ព្រមទាំង​គ្រឿង​ឧ​ប​​ភោគ​បរិភោគ​មួយចំនួន​ហើយ​មិត្ត​ភ័​ក្រ​រួម​ដំណើរ​បាន​ប្រមូលគ្នា​បាន​ថវិកា​បន្ថែមចំនួន​៣.២៧៥​ដុល្លារ​ទៀត​សរុប​បាន​ចំនួន​៤.០០០​ដុល្លារ​ជូន​ដល់​គ្រួសារ​លោកគ្រូ​សម្រាប់​សម្រាល​បន្ទុក​។​

​ប៉ុន្តែ​ជា​អកុសល​នៅ​ថ្ងៃទី​១៣​កញ្ញា​ឆ្នាំ​២០១៧​នេះ​វេលា​ម៉ោង​៧​និង​៣០ នាទី​ព្រឹក​លោកគ្រូ​ភុល​ជឹម​បានទទួល​អនិច្ចកម្ម​ទៅហើយ​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក​រ័ត្ន ស្រ៊ាង​រួមជាមួយ​មិត្តភក្តិ​រួម​ជំនាន់​នៃ​សាលា​បាក់​ទូក សូម​សម្តែង​នូវ​សេចក្តីសោកស្តាយ អាឡោះ អាល័យ យ៉ាង ពន់ពេក ចំពោះ​មរណភាព​របស់លោក​គ្រូ​ភុល​ជឹម​គ្រូអក្សរ​សាស្ត្រ​ខ្មែរ​ដ៏​ល្បីឈ្មោះ និង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ក្រុម​គ្រួ សារ​សព​លោកគ្រូ​។​សូម​វិញ្ញាណក្ខន្ធ​ដ៏​មានគុណ​របស់លោក​គ្រូ​បាន​ទៅកាន់​សុគតិភព សោយសុខ​ក្នុង​ស្ថានសួគ៌​អស់កាល​ជា​អង្វែង​តទៅ​៕​ស៊ាថាំង/sn