ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អញ្ជើញ​ចុះ​ពិនិត្យមើល​ការប្រឡង​ជ្រើសរើស​នាយទាហាន

160

ដោយ​៖​មុនី​រ័ត្ន​/​ភ្នំពេញ​៖​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អញ្ជើញ​ចុះ​ពិនិត្យមើល​ការប្រឡង​ជ្រើសរើស​នាយទាហាន​នៃ​កង​យោពល​ខេមរភូមិន្ទ​វគ្គ​នាយទាហាន​សកម្ម​ជំនា​ន់ទី​២៣​វគ្គ​នាយទាហាន​ទ័ពជើងគោក​ជំនា​ន់ទី​១១ វគ្គ​នាយទាហាន​បន្តវេន​ជំនា​ន់ទី​១២ និង​វគ្គ​នាយទាហាន​ជំនាញ​បច្ចេកទេស​យោធា ឆ្នាំ​២០១៩​នេះ​។

ការប្រឡង​ជ្រើសរើស​នាយទាហាននេះបាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៥​ដល់ថ្ងៃទី​១៧ខែមករា​ឆ្នាំ​២០១៩​ដែលមាន​ចំនួន​៦​មណ្ឌល​គឺ​នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​យោធភូមិភាគ​ទី​១​ទី​២​ទី​៣​ទី​៤​និង​ទី​៥​ដោយ​ផ្ដោតទៅលើ​វិញ្ញាសា​ចំណេះដឹង​ទូទៅ ភាសាបរទេស និង​វិញ្ញាសា​កីឡា​កាយសម្បទា​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក និង​ជា​ប្រធាន​អនុគណៈកម្មការ​ប្រឡង​ជ្រើសរើស​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ ឆ្នាំ​២០១៩​បាន​បញ្ជាក់ថា​ការជ្រើសរើស​នាយទាហាន​នេះ​គឺ​ជ្រើសរើស​នាយទាហាន​ដែលមាន​សមត្ថភាព​ពិតប្រាកដ តម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និង​គ្មាន​ការអន្តរាគមន៍​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​បន្តថា​ការជ្រើសរើស​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ​២០១៩​នេះ​មានការ​កើនឡើង​បើ​ប្រៀបធៀប​ទៅ​និង​ឆ្នាំ​២០១៨​កន្លងមកហើយ​ការកើនឡើង​នេះ​បាន​កើនឡើង​នៅតាម​បណ្តា​យោធភូមិភាគ​។​នេះ​ដោយសារ​ការមើលឃើញ​នៃ​ការជ្រើសរើស​នាយទាហាន​នៃ​កង​យោពល​ខេមរភូមិន្ទ​បណ្ដា​ឆ្នាំមុនៗ​កន្លងមក​មាន​ភាព​សុក្រឹត​យុត្តិធម៌​ត្រឹមត្រូវ​និង​តម្លាភាព​។​

​លោក​បាន​បញ្ជាក់ថា​“​ភារកិច្ច​ចម្បង​របស់​យើង​នៅក្នុង​ការជ្រើសរើស​នាយ​ទាហាន​នេះ​គឺ​យើង​ជ្រើសរើស​នាយទាហាន​ដែលមាន​សមត្ថភាព​ពិតប្រាកដ ទៅតាម​វិធានការ វិធីសាស្ត្រ​តម្លាភាព ប្រសិទ្ធភាព យុត្តិធម៌​។​នេះ​គឺជា​គោលដៅ​ធំ​ដែល​ថ្នាក់ដឹកនាំ​ប្រគល់ឱ្យ​។​សង្ឃឹមថា​គណៈកម្មការ​នឹង​ទទួលបាន​ជោគជ័យ​បន្ថែមទៀត​ដោយ​សិក្សា​អំពី​ចំណុច​ខ្វះខាត​ពី​ឆ្នាំ​កន្លងទៅ​។​

​លោក​បាន​បន្តថា​ត្រូវធ្វើ​ផែនការ​ឱ្យ​ច្បាស់លាស់​ទាំង​នីតិវិធី​សម្ភារៈ​ពេលវេលា​សំដៅយក​សុ​ក្រិត​ភាព​និង​ប្រសិទ្ធភាព​។​ការ​ជ្រើ​រើស​បេក្ខជន​ឱ្យចូល​បម្រើកងទ័ព​តាមរយៈ​គណៈកម្មការ​ប្រលង​ជ្រើសរើស​នាយទាហាន​នេះ​ធ្វើយ៉ាងណា​យើង​រើស​ឱ្យបាន​សុក្រឹត​រើស​ឲ្យ​បាន​ត្រឹមត្រូវ​។​និយាយ​រួម​គឺ​មានតែ​គោលការណ៍​មួយគត់​ឲ្យ​អ្នក​ជាប់​ជាប់​ដោយ​សមត្ថភាព និង​មាន​មោទនភាព អ្នកធ្លាក់ ធ្លាក់​ដោយ​អស់ចិត្ត​៕S​/