ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​!​អ្នកនយោបាយ​ខ្លះ​ប្រៀបធៀប​កម្ពុជា​ទៅនឹង​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​

623
ចែករម្លែក
  • 48
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​បញ្ជាក់ថា​អ្នកនយោបាយ​ខ្លះ​បាន​ប្រៀបធៀប​កម្ពុជា​ទៅនឹង​ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា​។​ប៉ុន្តែ​សូម​កុំភ្លេចថា​អ្នកនយោបាយ​ទាំងនោះ​មិនដែល​ជួយ​អ្វី​ដល់​ស្រុក​ខ្មែរ​នោះទេ​ក្រៅពី​បំផ្លិចបំផ្លាញ ញុះញង់​ដើម្បី​អំណាច​ផ្ទាល់ខ្លួន​។

​ប្រជាពលរដ្ឋ​កំពុងតែ​មាន​សេចក្តីសុខ​ដឹកនាំ​ធ្វើបាតុកម្ម​តាម​រោងចក្រ​តាម​បន្ទាត់​ព្រំដែន​ដើរ​បំផុស​ចលនា​អោយ​បរទេស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​ធ្វើបាប​ប្រជាជន​ខ្លួនឯង​។​ហើយ​លើក​នេះ​ដើរ​បំផុស​ចលនា​ដល់​កងក​ម្លាំ​ង​។​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​បន្ត​ថាបើ​ចង់​ឈ្នះ​ខំប្រឹង​ទៅ​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ​កុំ​ដើរ​អុជអាល​ប្រជាពលរដ្ឋ​កងកម្លាំង​ប្រដាប់​វុ​ធ​បំផ្លាញ​ប្រទេស​ខ្លួនឯង​។​

ដើម្បី​មហិច្ឆតា​នយោបាយ​ខ្លួនឯង​ហើយ​អាង​តែ​ខ្លួនឯង​មាន​លិខិតឆ្លងដែន​បរទេស​ងាយស្រួល​ទៅ​នៅ​បរទេស​ទុកឱ្យ​ប្រទេស​វេទនា ប្រជាជន​នៅ​វេទនា​ហើយ​ខ្លួនឯងរ​ត់ទៅ​ក្រៅ​នោះ កុំ​សង្ឃឹម​។

​ការ​ថ្លែង​បញ្ជាក់​នេះ​នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ព្រំដែន​គោក​ប្រចាំឆ្នាំ​២០១៩​និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សមិទ្ធផល​នានា​ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត​កាលពី​ព្រឹក​ទី​០២​ខែកុម្ភៈ​ឆ្នាំ​២០១៩​។​លោក​បាន​លើកឡើងថា​តាមរយៈ​ការជ្រៀតជ្រែក​ផ្ទៃក្នុង​របស់​បរទេស​ប្រវត្តិសាស្ត្រ​បានផ្ដល់​មេរៀន​ជាច្រើន​ដែល​ត្រូវ​ចងចាំ​គឺ​ប្រទេស​កម្ពុជា​តែងតែ​ធ្លាក់​នៅក្នុង​វិបត្តិ​មហន្តរាយ​ដ៏​គ្រោះថ្នាក់​សម្រាប់​ជាតិ​។​

​ប្រជាជន​ដែល​នាំទៅដល់​សោកនាដកម្ម​អាក្រក់​និង​សាហាវយង់ឃ្នង​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​មនុស្សជាតិ​។​ការ​ថ្លែង​បញ្ជាក់​នេះ​នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ព្រំដែន​គោក​ប្រចាំឆ្នាំ​២០១៩​និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សមិទ្ធផល​នានា​ក្នុង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពត កាលពី​ព្រឹក​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា ទន្ទឹមនឹង​សេចក្តីសុខ និង​ស្មារតី​ឯកភាព​ជាតិ ការធានា​សុខសន្តិភាព​ស្ថិរភាព​នយោបាយ​សង្គម​គឺជា​កិច្ច​ការដែល​សំខាន់​ដែល​ត្រូវ​យកចិត្តទុកដាក់​ទាំង​កត្តា​ខាងក្រៅ​ផង​និង​កត្តា​ខាងក្នុង​ផង​។​ជាពិសេស​ឥទ្ធិពល​នៃ​ការវិវត្តន៍​របស់​សភា​ព​ការណ៍​សន្តិសុខ​ពិភពលោក និង​តំបន់ ក៏ដូចជា​ការចិញ្ចឹម​ចិត្ត​ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​តាម​គ្រប់​រូបភាព ជាពិសេស​ចលនា​បដិវត្ត​ពណ៌​និង​ការប៉ុនប៉ង​របស់​បរ​ទេស​ក្នុងការ​ជ្រៀតជ្រែក​ផ្ទៃក្នុង​តាម​គ្រប់​រូបភាព​។

នៅក្នុង​ខណៈពេលដែល​ប្រជាពលរដ្ឋ​មាន​សុខសន្តិភាព​មាន​ភាពសប្បាយ​រីករាយ​ភារកិច្ច​របស់​កងកម្លាំង​ប្រដាប់អាវុធ​ត្រូវ​ត្រៀម​ជានិច្ច​ដើម្បី​ការពារ​បូរណភាព​ទឹកដី​ការពារ​សុខសន្តិភាព​សន្តិសុខ​ជូន​ប្រជាជន​គ្រប់ពេល​ទាំងអស់​។​ដូច្នេះ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ត្រូវ​ចងចាំ​តួនាទី​និង​ភារកិច្ច ត្រូវតែ​ស្មោះត្រង់​ដាច់ខាត និង​ការ​ជាតិ​សាសនា ព្រះមហាក្សត្រ និង​ការពារ​រដ្ឋធម្មនុញ្ញ ការពាររដ្ឋាភិបាល​ស្របច្បាប់​ដែល​កើតចេញពី​ប្រជាពលរដ្ឋ​។

​ជាមួយគ្នានេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​បាន​ឲ្យ​កងកម្លាំងប្រដាប់អាវុធ​ត្រូវ​បន្ត​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​រួមមាន​កម្មវិធី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៦​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ជាពិសេស​គោលនយោបាយ​លើ​វិស័យ​ការពារជាតិ​ផែនការ​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​និង​គោលការណ៍​១០​ចំណុច​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែល​បាន​ថ្លែង​នៅ​ខួប​ទី​២០​នៃ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ពជើងគោក​។​

​គោរព​បទបញ្ជា​បទ​វិន័យ​លក្ខន្តិកៈ​ច្បាប់​រដ្ឋ​បង្កើន​ការយកចិត្តទុកដាក់​ហ្វឹកហ្វឺន​បង្កើន​សមត្ថភាព​បង្កើន​ការងារ​អប់រំ​ចិត្តសាស្ត្រ​យកចិត្តទុកដាក់​ថែរក្សា​អាវុធយុទ្ធភណ្ឌ​តាម​លក្ខណៈ​បច្ចេកទេស​នៅតាម​ច្បាប់​រដ្ឋ​បន្ត​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​ភាគី​ពាក់ព័ន្ធ​។

​ជាមួយ​ប្រជាពលរដ្ឋនៅក្នុង​គោលដៅ​សាមគ្គីភាព​ជាតិ​ទប់ស្កាត់​នូវ​បទល្មើស​ទាន់ពេលវេលា​លើកស្ទួយ​កំរិតជីវភាព​ប្រជាពលរដ្ឋ​។​បន្ត​ពង្រឹងពង្រីក​កិច្ចសហការ​ជាមួយនឹង​ប្រទេសជិតខាង​ខិតខំ​ដោះស្រាយ​បញ្ហា​ព្រំដែន កសាង​តំបន់​ព្រំដែន​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​៕S/

រូបថត​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​ថ្លែង​នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ព្រំដែន​គោក​ប្រចាំឆ្នាំ​២០១៩