ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​!ការងារ​ហ្វឹកហ្វឺន​នៃ​កងយោធពល​ខមរ​ភូមិន្ទ​គឺមាន​សារៈសំខាន់​

507
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គ​មេបញ្ជាការរង​នៃ​កងយោធពល​ខេ​មរ​ភូមិ​មិ​ន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​អញ្ជើញ​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​យុទ្ធវិធី​ថ្មើរជើង​ថ្នាក់​កងអនុសេនាតូច​ក​ង​អនុ​សេនា​ធំ​ប្រចាំឆ្នាំ​២០១៩​។​

ជាមួយ​នោះ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​គិលានដ្ឋាន​០១​ខ្នង និង​សមិទ្ធផល​នានា​នៅ​បញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ការងារ​ហ្វឹកហ្វឺន​របស់​កងយោធពល​ខមរ​ភូមិន្ទ គឺមាន​សារៈសំខាន់​ចាំបាច់​ណាស់ និង​ជា​កាតព្វកិច្ច​របស់​កង​ទ័ព ដើម្បី​ពង្រឹង និង​បង្កើន​សមត្ថភាព បណ្តុះ​ឆន្ទៈ​មោះមុត​ភាព​អង់អាច​ក្លាហាន​និង​ភាព​អំណត់​តស៊ូ​ព្យាយាម​ដែលជា​លក្ខណៈពិសេស​រប​ស់​កងទ័ព ក្នុង​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី រក្សា​សន្តិភាព និង​ស្ថិរភាព​សង្គម​។

​ជាក់ស្តែង​វគ្គ​ហ្វឹកហ្វឺន​ដែល​កំពុង​ប្រារព្ធ​នេះ​គឺជា​ការអនុវត្ត​ផែនការ​ស្តីពី​ការងារ​ហ្វឹកហ្វឺន​កងទ័ពជើងគោក​ឆ្នាំ​២០១៩​។​ក្នុងនោះ​ការងារ​ហ្វឹកហ្វឺន​ត្រូវបាន​ចាត់ទុកជា​ការងា​រ​អាទិភាព​ចាំបាច់​ដែល​ត្រូវ​ដំណើរការ​បន្តបន្ទាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម​ដើម្បី​ចូលរួមចំណែក​អនុវត្ត​យុទ្ធសាស្ត្រ​ការពារជាតិ​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឱ្យទទួល​បាន​ជោគជ័យ​។​

​មេបញ្ជាការ​កងទ័ពជើងគោក​បាន​បន្តថា​វគ្គ​ហ្វឹកហ្វឺន​នេះ​ពិតជា​បាន​ឆ្លើយតប​តាម​សេចក្តីត្រូវការ​ក្នុងការ​ពង្រឹង​យន្តការ​គ្រប់គ្រង​ដឹកនាំ​បញ្ជា​ឱ្យមាន​ប្រសិទ្ធិភាព។ធ្វើឱ្យ​យោធិន​យល់ច្បាស់​អំពី​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ក្នុងការ​បម្រើ​ជាតិ​ដោយស្មោះ​ត្រង់​ដាច់ខាត​ក្រោម​បាវចនា​ជាតិ​សាសនា​ព្រះមហាក្សត្រ​និង​ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​អគ្គបញ្ជាការដ្ឋាន​បញ្ជា​ការដ្ឋាន​កងទ័ពជើងគោក​និង​យោធភូមិភាគ​ទី​៣​ប្រកបដោយ​ការប្តេជ្ញាចិត្ត​និង​ការទទួលខុសត្រូវ​ខ្ពស់​។

​ដូច្នេះ​សិក្ខាកាម​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​រៀនសូត្រ​ក្រេប​ជ​ញ្ជា​ក់​យក​ទាំង​ចំណេះដឹង​និង​បទពិសោធន៍​ល្អៗ​ពី​យោធា​ចា​រ្យ​សម្រាប់​ការអភិវឌ្ឍ​ខ្លួនឯង​ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទទួល​រ៉ាប់រង​រាល់​ភារកិច្ច​របស់​កងយោធពល​ខេមរភូមិន្ទ និង​ក្លាយខ្លួនជា​យោធិន​ឆ្នើម​របស់​អង្គភាព​។

ជាមួយគ្នានេះ មេបញ្ជាការ​កងទ័ពជើងគោក បាន​សំណូមពរ និង​លើកទឹកចិត្ត​ឱ្យមាន​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ទាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ ក៏ដូចជា​គ្រប់​បណ្តា​អង្គភាព​ចំណុះ​យោធភូមិភាគ​ទី​៣​។
​ដោយ​ត្រូវ​បន្ត​យកចិត្ត​ទុក្ខ​ដាក់​អនុវត្ត​ផែនការ​ការងារ​ឆ្នាំ​២០១៩​ឱ្យបាន​សម្រេច​ជោគជ័យ​ទៅតាម​លទ្ធផល ដែល​រំពឹងទុក ហើយ​មេបញ្ជាការ​គ្រប់​ជាន់ថ្នាក់​ត្រូវ​សង្កត់ធ្ងន់​លើ​ការពង្រឹង​គុណភាព​ហ្វឹកហ្វឺន ដែលជា​ការងារ​ស្នូល​ត្រូវធ្វើ​ជាប្រចាំ ដើម្បី​លើ​កម្ពស់​សមត្ថភាព​ប្រយុទ្ធ ត្រៀមប្រយុទ្ធ​ដល់​យោធិន ។​

ក្នុងនោះ​ត្រូវ​ពង្រឹង​ការងារ​គ្រប់គ្រង​ចំនួន​ទ័ព​ពេល​ហ្វឹកហ្វឺន ធានា​សន្តិសុខ សុវត្ថិភាព ទាំង​មនុស្ស និង​សម្ភា​រៈគ្រឿង​បំពាក់​ឱ្យបាន​ល្អប្រសើរ​សំដៅ​ធានា​ការកសាង​ធនធានមនុស្ស​ក្នុង​ជួរ​កងយោធពល​ខេមរភូមិន្ទ ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​បំពេញភារកិច្ច ទាំង​ក្នុងដំណាក់កាល​បច្ចុប្បន្ន ក៏ដូចជា​ទៅ​អនាគត​។​

​អ្វីដែល​យើង​ចាំ​មិន​ភ្លេច គឺ​ក្នុងការ​អនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី យោធភូមិភាគ​ទី​៣ បាន​ធ្វើជា​ប្រតិបត្តិ​ករ​ដ៏​មាន​ប្រសិទ្ធិភាព​លើ ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ ដែល​នេះ​គឺជា​ការរួមចំណែក​មួយ​យ៉ាងសំខាន់​របស់​អាជ្ញាធរ​ដែនដី កងកម្លាំង ប្រដាប់អាវុធ ។​

ជាពិសេស​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ ក្នុងការ​ធ្វើឱ្យ​សម្រេច​ជោគជ័យ​នៃ​ឆ្នួន​ផ្ទុះ នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​សម្រេចបាន​នូវ​សន្តិភាព​ពេញលេញ​ជា​ប្រវត្តិសាស្ត្រ​និង​ការអភិវឌ្ឍ​ជាតិ​សម្រាប់​ប្រជាជន​កម្ពុជា​។​គុណបំណាច់​ដ៏​ធំធេង​នេះ​គឺជា​គំរូ​វីរភាព​មួយ​សម្រាប់​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ​៕S/​