ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រាង សែន​ក្រុង​ពាលី បញ្ចុះបឋមសិលា​សាងសង់​អគារ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ​

244
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ដោយ​អនុវត្តតាម​ការណែនាំ​ចង្អុលបង្ហាញ របស់លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​តែងតែ​ណែនាំ​ដល់​មេបញ្ជាការ​អាវុធហត្ថ​គ្រប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ កសាង​ហេដ្ឋារចនាសម្ព័ន្ធ សាងសង់​អគារ​ជំរំ​ជម្រក បន្ទាយ​ស្នាក់នៅ ពី​ថ្នាក់ជាតិ​រហូតដល់​រាជធានី​-​ខេត្ត​-​ក្រុង​-​ស្រុក​-​ខណ្ឌ នា​ព្រឹក​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីសែនក្រុងពាលី បញ្ចុះបឋមសិលា​សាងសង់​អគារ​ថ្មី ទីបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌដូនពេញ ប្រកបដោយ​ស្តង់ដា​ទំនើប​ទាន់សម័យ មានការ​ចូលរួម​ពី​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌដូនពេញ ព្រមទាំង​មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង ចំំ​ណុះ​ឲ្យ​កងរាជអាវុធហត្ថ​រា​ធានី​ភ្នំពេញ​ផងដែរ​។​

​អគារ មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដូនពេញ ដែល​នឹងត្រូវ សាងសង់​ថ្មី មាន​បណ្តោយ ២៥​ម៉ែត្រ ទទឹង ១៨​ម៉ែត្រ មាន​កម្ពស់​២​ជាន់ ស្ថិតនៅក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕ ល​