ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ត្រួត​ពិនិត្យមើល​កម្លាំង​អន្ដរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ​

458
ចែករម្លែក

ដោយ​: មុនី​រ័ត្ន​
​ភ្នំពេញ​:
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមិថុនា​នេះ បាន​ត្រួតពិនិត្យ កងកម្លាំង​អន្ដរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ជាពិសេស​ពិនិត្យមើល​សម្លៀក បំពាក់ ដែល​កាត់​ថ្មី​ម្នាក់ៗ​២​កំ​ប្លេ​បន្ថែមទៀត​។​

​ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ណែនាំ ដល់​កងកម្លាំង​អន្ដរាគមន៍​ដែល​ត្រូវខិតខំ​បំពេញការងារ​ឲ្យ​បានល្អ ជាពិសេស​ការ ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ ជូន​ថ្នាក់ដឹកនាំ ក៏ដូចជា​ប្រជាពលរដ្ឋ របស់​យើង​ផងដែរ​៕ ល​