ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ឡើងជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ជំនួស លោកជួន សុវណ្ណ

1655
ចែករម្លែក
  • 1.3K
    Shares

​ដោយ : មុនី​រ័ត្ន​/​ភ្នំពេញ : មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ ជំនួយការ​ដឹកនាំ​នាយកដ្ឋាន​នគរបាល​ការពារ និង​អង្គភាព​តម្រួត​បទបញ្ជា ប្អូនប្រុស​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឡើងកាន់តំណែង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជំនួស​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ដែល​ទៅកាន់​ភារកិច្ច​ថ្មី គឺ​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រ​យុ​ុ​ទ្ធ​ប្រឆាំង​គ្រឿងញៀន​។​

​តាម​ការគ្រោងទុក ការប្រកាស​ចូលកាន់​តំណែង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​នឹង​ប្រព្រឹត្តទៅ​នៅ​រសៀល​ថ្ងៃទី​១១ ខែកញ្ញា ស្អែក​នេះ នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​
លោកឧត្តមសេនីយ៍ឯក ស ថេត បានថ្លែងប្រាប់រស្មី​កម្ពុជា នៅរសៀលថ្ងៃទី១០ ខែកញ្ញា នេះថា លោកពិតជា​ត្រូវបានតែងតាំងជាស្នងការ​នគរបាលរាជធានីភ្នំពេញពិតប្រាកដមែនតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ហើយនឹង​ត្រូវ​ប្រកាសចូលកាន់ស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែកញ្ញា ស្អែកនេះ។
​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​លោក ជួន សុវណ្ណ ពី​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ មកជា​អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ជំនួស​លោក​កៅ ខុន​ដា​រ៉ា ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី​។ ការ​ត្រាស់បង្គាប់​នេះ​បន្ទាប់ពី​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ទូលថ្វាយ​ព្រះមហាក្សត្រ ចុះ​ថ្ងៃទី​៨ ខែកញ្ញា​ឆ្នាំ​២០១៨​នេះ​។ ព្រះរាជក្រឹត្យ​បានចេញ​នៅ​ថ្ងៃ​តែមួយ​ជាមួយ​លិខិត​ទូលថ្វាយ​។​

​សម្តេច​តេ​ជោ​បានទូល​ថ្វាយ​ព្រះមហាក្សត្រ អំពី​លក្ខណៈសម្បត្តិ និង​សមត្ថភាព​បទពិសោធន៍​និង​អតីតភាព​ការងារ ដែល​កន្លងមក​មាន​ស្នាដៃ​យ៉ាង​ល្អប្រសើរ​ក្នុង​បុព្វហេតុ​បម្រើ​ជាតិ​មាតុភូមិ​របស់លោក​ជួន សុវណ្ណ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​ដាក់​ឲ្យ​ចូល​និវត្ត​។ នេះ​បើ​យោងតាម​លិខិត​របស់​សម្តេច​តេ​ជោ ទូលថ្វាយ​ព្រះមហាក្សត្រ កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទូលថ្វាយ​ព្រះមហាក្សត្រ ដាក់អោយចូល​និវត្តន៍​។ នេះ​បើ​យោងតាម​លិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទូលថ្វាយ​ព្រះមហាក្សត្រ នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០១៨​នេះ​។​

​ក្រៅពី​នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ក៏មាន​ឧ​ត្ត​ម​សេនីយ៍​ចំនួន​៩​រូប​ផ្សេងទៀត ក៏ត្រូវ​បានដាក់​ឲ្យ​ចូលនិវត្តន៍​ផងដែរ​។​ក្នុងនោះ​១. នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​តារា​,២. នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល ,៣. នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ប៊ុន​ណារិន​,៤. នាយ​ឧ​ត្ត​ម​សេនីយ៍ ថោង សំអាត​,៥. នាយ​ឧ​ត្ត​ម​សេនីយ៍ ផាង ពៅ​, ៦. នាយ​ឧ​ត្ត​ម​សេនីយ៍ មួន សារ៉ន​៧. នាយ​ឧ​ត្ត​ម​សេនីយ៍ សួស អង្គា​រ៍​,៨. នាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ​,៩. នាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំណាង​​និង​១០. នាយ​ឧ​ត្ត​ម​សេនីយ៍ លី គឹម​ឡុង​៕​B