ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ម៉ា ណែ​ត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍ គម្រប់​ឆ្នាំ​ទី​១០ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស​

628
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ព្រឹក​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ នេះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ខួប​អនុស្សាវរីយ៍ គម្រប់​ឆ្នាំ​ទី​១០ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​អង្គរក្ស​។​

​ពិធី​នេះ​បាន​ប្រារព្ធធ្វើ​នៅ​ទីបញ្ជាការដ្ឋាន​អង្គរក្ស ដែលមាន​ការចូលរួម​ពី​បណ្តា​អង្គទូត សេនានុព័ន្ធ អនុព័ន្ធយោធា​នៃ​ប្រទេស​ជា​មិត្ត ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​ក្រសួង​ការពា​ជាតិ នាយទាហាន នាយទាហានរង ពលទាហាន​និង​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូលរួម​ជាង​២​ពាន់​នាក់ ដោយមាន​ការតាំង​បង្ហាញ​យោធបរិក្ខា​ផ្សេងៗ​ផងដែរ​។

​ក្នុង​ពិធី​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នឹង​អញ្ជើញ​កាត់​ខ្សែបូ​រណ៍​សម្ពោធ​អគារ​ទ​បញ្ជាការ ចំនួន​០៣​ខ្នង​ផងដែរ​៕ ល​

#