ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ជួប​ជាមួយ​មន្ត្រី​ក្រសួងការពារជាតិ​បារាំង​ផ្តោតលើ​វិស័យ​យោធា​

306

(​ភ្នំពេញ)៖ តប​តាម​ការអញ្ជើញ របស់​ក្រសួងការពារជាតិ​បារាំង លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​ផ្លូ​ការន​ក្រសួងការពារជាតិ​បារាំង កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ ២០១៧​។

លោក​ហ៊ុន ម៉ា​ណែ​ត​និង​គណៈប្រតិភូ​ចូលជួប​និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍ Gen. Philippe ERRERA អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ និង យុទ្ធសាស្ត្រ (DGRIS) នៃ​ក្រសួងការពារជាតិ​បារាំង​នៅក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ដោយ​ផ្តោត​សំខាន់​លើ​កិច្ច​សហ​ប្រ​ត្តិ​ប​ត្ត​កា​រលើ​វិស័យ​យោធា​នៃ​ប្រទេស​ទាំង​២​។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់​ភាគី​មិត្ត​នៃ​ប្រទេស​បារាំង​ដែល​បាន​បាន​សហ​ប្រ​ត្តិ​ប​ត្ត​កា​រលើ​វិស័យ​យោធា​នាពេល​កន្លងមក ដោយ​ផ្តោតលើ​កា​បន្ត​បណ្តុះបណ្តាល និង​កសាង​សមត្ថភាព​ជំនាញ​យោធា​ផ្សេងៗ និង​បន្ត​ជួយ​បណ្តុះបណ្តាល​លើ​ផ្នែក​ភាសា​សម្រាប់​និស្សិត​។​​លោក​ហ៊ុន ម៉ា​ណែ​ត បានស្នើ​ឱ្យ​ភាគី​បារាំង បន្ត​ជួយ​ហ្វឹកហ្វឺន​ដល់​កងកម្លាំង​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ​និង​ស្នើសុំ​វគ្គ​សិក្សា​សម្រាប់​វគ្គ​នាយទាហាន​វ័យក្មេង និង​ស្នើសុំ​ភាគី​បារាំង​ជួយ​សាលា​ហ្វឹកហ្វឺន​នាយទាហាន​សកម្ម​លើ​ពង្រីក​ចំណេះដឹង និង​បច្ចេកវិទ្យា​ផ្សេងៗ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ Gen. Philippe ERRERA អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ និង យុទ្ធសាស្ត្រ (DGRIS) នៃ​ក្រសួងការពារជាតិ​បារាំង​បាន​ស្វាគមន​យ៉ាង​កក់ក្តៅ​ចំពោះ​លោក​ហ៊ុន ម៉ា​ណែ​ត​និង​គណៈ​ប្រតិ​ភ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូ​ការ​នៅ​ក្រសួងការពារជាតិ​បារាំង​នៅពេលនេះ​។​ក្នុងនាម​ភាគី​បារាំ​ង លោក​ឧ​ត្ត​ម​សេនីយ៍បាន​ទទួលយក​សំណើរ​នេះហើយ​ពិនិត្យ​លទ្ធភាព​ក្នុងការ​ជួ​ួ​យ​បន្ត​បណ្តុះបណ្តាល និង​កសាង​សមត្ថភាព​នាយទាហាន​វ័យក្មេង​របស់​កម្ពុ​ជាតា​ម​លក្ខខណ្ឌ​របស់​ភាគី​បារាំង​។​

​សូមបញ្ជាក់ថា គោលបំណង​នៃ​ជំនួប​ផ្លូវការ​នេះ​គឺជា​ការ​រឹតបន្តឹង​ចំណងមិត្តភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ​ល្អ រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​បារាំង​លើ​វិស័យ​យោធា​។ នេះ​គឺជា​កម្មវិធី​មួយ​ក្នុង​កម្មវិធី​ជាច្រើន​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ហ៊ុន ម៉ា​ណែ​ត មកកាន់​តំបន់​អឺរ៉ុប​៕ដោយៈ មុនី​រ័ត្ន​/sn