ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ៖ កម្ពុជា​បើកចំហ​សេដ្ឋកិច្ច​ស្វាគមន៍​អ្នកវិនិយោគ​ទាំងអស់​ដោយ​គ្មាន​រើសអើង

420
ចែករម្លែក
  • 69
    Shares

ដោយ:មុនី​រ័ត្ន​/ភ្នំពេញ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែង​បញ្ជាក់ថា ឧត្ដមភាព​ប្រៀប​​ធៀប និង​សក្តានុពល​សំខាន់ៗ របស់​កម្ពុជា រួមមាន ១.កម្ពុជា​ផ្ដល់​ភាពអំណោយ​ផល​​នៃ​ស្ថិរភាព​នយោបាយ​និង​ម៉ាក្រូសេដ្ឋកិច្ច​។ ២.​កម្ពុជា​ស្ថិតនៅលើ​ទីតាំង​ជា​យុទ្ធ​សាស្ត្រ​​ក្នុង​តំបន់​អាស៊ាន និង​ស្ថិតនៅក្នុង​ចំណុចកណ្ដាល​នៃ​តំបន់​មេគង្គ ដែលជា​តំបន់​មាន​កំណើនសេដ្ឋកិច្ច​និង​មាន​ការតភ្ជាប់​ខ្ពស់​ជាងគេ​។ ៣.កម្ពុ​ជាមាន​កម្លាំង​ពលកម្ម ៧២% ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​ភាគរយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​សរុប​។ ៤. កម្ពុជា​បាន​បើកចំហ​សេដ្ឋកិច្ច​របស់ខ្លួន​ស្វាគមន៍​អ្នកវិនិយោគ​ទាំងអស់​ដោយ​គ្មាន​រើសអើង​រវាង​អ្នកវិនិយោគ​កម្ពុជា​និង​អ្នកវិនិយោគ​បរទេស​។ ៥. ទំនិញ​ផលិតផល​នៅ​កម្ពុជា​មិនមែន គង់​សម្រាប់តែ​ទីផ្សារ​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ក៏ប៉ុន្តែ​អាច​ផ្គត់ផ្គង់​នៅ​ទីផ្សារ​អនុតំបន់​មេគង្គ​និង​ទីផ្សារ​អាស៊ាន​និង​ទីផ្សារ​នៅក្នុង​តំបន់​នៃ​កិច្ចព្រមព្រៀង​នៃ​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ព្រមទាំង​លទ្ធភាព​ចូល​ទីផ្សារ​ធំ​ធំ​ដទៃទៀត​ក្នុង​ពិភពលោក​។ ៦. កម្ពុជា​និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​ការជៀសវាង​ការយកពន្ធ​ត្រួតគ្នា​ជាមួយគ្នា​ផងដែរ​។​

ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​រោងចក្រ ម៉ា​វ៉​ល់ ហ្គា​មិន កាលពី​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩​។​

លោក​ហ៊ុន ម៉ា​ណែ​ត បានបញ្ជាក់​ទៀតថា នេះ​គឺ​ពិតជា​សបញ្ជាក់​ឲ្យ​ឃើញ​អំពី​ជោគ​ជ័យ​នៃ​ទំនាក់ទំនង​ក្នុង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​និង​រឹងមាំ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​ចិន​។ ទំនាក់ទំនង​ដ៏​ល្អ​នេះ ដើរតួរ​យ៉ាងសំខាន់​ក្នុងការ​ធានា​ដល់​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ២០១៥ និង២០២៥ ឲ្យ​ទទួលបាន​ជោគជ័យ​។ នៅក្នុង​ទំនាក់ទំនង​ការទូត​ទាំង​ក្របខណ្ឌ​ទ្វេភាគី​និង​ពហុភាគី​ កម្ពុជា​គឺជា​មិត្ត​មួយ​គ្រប់​បណ្តា​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក ​ប៉ុន្តែ​អ្​វីដែល​កម្ពុជា​ត្រូវការ​បំផុត​នោះ ​គឺ​មិត្ត​ចេះ​ជួយ​គ្នា​គោរព​គ្នា​ជាពិសេស​គោរព​អធិបតេយ្យ​របស់​កម្ពុជា។​

​លោក​ហ៊ុន ម៉ា​ណែ​ត បាន​បន្តទៀតថា កម្ពុជា​និង​ចិន​មាន នង​ទំនាក់ទំនង​ជាមួយគ្នា​តាំងពី​យូរលង់​ណាស់​មកហើយ មិត្ត​ភាពជា​ប្រពៃណី​កម្ពុជា​ចិន​ត្រូវបាន​បង្កើត​រួមគ្នា​ និង​ថែរក្សា​យ៉ាង​ខ្ជាប់ខ្ជួន​ ដោយ​ថ្នាក់ដឹកនាំ​កម្ពុជា​ចិន​ជំនាន់​មុន​មុន​ក៏ដូចជា​បច្ចុប្បន្ន​៕B/