ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បំពាក់​ឋានន្តរ​ស​ក្តិ​-​ប្រកាស​ផ្លាស់ប្តូរ​មុខងារ​នាយទាហានជាន់ខ្ពស់​កងទ័ពជើងគោក​

565
ចែករម្លែក
  • 397
    Shares
ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បំពាក់​ឋានន្តរ​ស​ក្តិ​-​ប្រកាស​ផ្លាស់ប្តូរ​មុខងារ​នាយទាហានជាន់ខ្ពស់​កងទ័ពជើងគោក​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បំពាក់​ឋានន្តរ​ស​ក្តិ និង​ប្រកាស​តែងតាំង​ផ្លាស់ប្តូរ​មុខងារ​នាយទាហានជាន់ខ្ពស់ កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ កាលពី​រសៀល​ថ្ងៃទី​៤​ខែមេសា ឆ្នាំ​២០១៩ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​។​


​ក្នុងឱកាសនោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​កា​អបអរសាទរ​ចំពោះ នាយទាហាន​ទាំងអស់​ដែល​ទើប​ទទួលបាន​ការបំពាក់​ឋានន្ត​សក្តិ និង​ទទួល​ការតែងតាំង​មុខងារ​ថ្មី​នាពេលនេះ​។ ដោយ​លោក​បាន​លើកឡើងថា ការផ្តល់ជូន​ឋានន្តរសក្តិ​នាពេលនេះ និង​ផ្តល់​តួនាទី​នាពេលនេះ​ជាការ​បង្ហាញ​នូវ​ទំនុកចិត្ត​របស់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ពី​ព្រះមហាក្សត្រ​ជាទីគោរព​សក្ការ​:​របស់​យើង ចំពោះ​នាយទាហានជាន់ខ្ពស់​ទាំង​អស់ ពិសេស​កងយោធពល​ខេមរភូមិន្ទ​ទាំងមូល​។​


​មេបញ្ជាការ​កងទ័ពជើងគោក បាន​បញ្ជាក់ថា ការតស៊ូ រំដោះជាតិ របស់​នាយទាហាន​យើង​ដែល​មកដល់ពេលនេះ​ប្រមុខ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​គ្រ​ប់ប់​លំដាប់ថ្នាក់​បាននិងកំពុង​យកចិត្ត​ទុក្ខ​ដាក់​ចំពោះ​គុ​ណូ​ប​កា​រះ​របស់​បងប្អូន​យើង​ជានិច្ច​។ នាយទាហាន​ដែល​ទើប​ទទួល​ការ​តម្លើង​ឋានន្តរ​ស​ក្កិ​ទាំងអស់​បន្ត​យកចិត្ត​ទុក្ខ​ដាក់ គ្រប់គ្រង​ដឹកនាំ​បញ្ជា នាយ ពលទាហាន​ក្រោម​ឧិ​វាទ ខិតខំ​អនុវត្ត​ន៏​បំពេញភារកិច្ច​ស្របតាម​បទ​បញ្ចា​របស់​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ នៃ​កងយោធពល​ខេ​ម​ភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ប្រគល់ជូន និង​បន្ត​រក្សា​សាមគ្គី​ផ្ទៃក្នុង​ល្អជា​និច្ច​៕SRN