ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាំមក​នូវ​កិត្យានុភាព​ជាតិ​សម្រាប់​កងទ័ព​ក​នៅលើ​ឆាក​អន្តរជាតិ​

5532
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ចូលរួម​ស​និ្ន​សីទ​មេបញ្ជាការ​កងទ័ពជើងគោក តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​៩ ដល់​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​សន្និសីទ​មេបញ្ជាការ​កងទ័ពជើងគោក តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក បាន​បើក​ក្រោម​អធិបតីភាព លោក​ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ និង​មានការ​ចូលរួម​ពី​សំណាក់​មេបញ្ជាការ​កងទ័ព​ជើងគោក នៃ​ប្រទេស​មហាអំណាច និង​តំបន់​ជាច្រើនរូប​ផងដែរ​។

​នៅក្នុង​ឱកាស​ចូលរួម​ស​និ្ន​សីទ​ដ៏​មាន​សារសំខាន់​នេះ មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា​ក៏ បាន​ជួបពិភាក្សា​ការងារ​ដាច់ដោយឡែក​ពីគ្នា​ជាមួយ​មេបញ្ជាការ​កងទ័ពជើងគោក​ប្រទេស​ចិន អាមេរិក អូស្ត្រាលី ហ្វីលីពីន វៀតណាម សឹង្ហ​បុរី និង​ប្រ៊ុយណេ ដែល​រាល់​កិច្ច​ជំនួប​ភាគី​ទាំងអស់​សុទ្ធតែ​បាន​ប្តេជ្ញា​ការ​ជាមួយ​ភាគី​កម្ពុជា​ថា​នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ជាពិសេស​លើ​ផ្នែក​សន្តិសុខ​ទាំង​ក្នុង​តំបន់​និង​ពិភពលោក ក្រោម​បរិយាកាស​នៃ​ការគោរព​គ្នា ស្និទ្ធស្នាល និង​រីករាយ​ក្រៃលែង​។​

​នេះ​គឺជា​ការ​ការវិវឌ្ឍ​ន៏​ថ្មី​មួយទៀត​ដែល​មេបញ្ជាការ​កងទ័ព​កម្ពុ​ជា គឺ​លោក​ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ា​ណែ​ត បាន​ពង្រឹង និង​ពង្រីក​ការទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ ជាមួយ​មេបញ្ជាការ​កងទ័ព​មហា​អំណាច​ពិភពលោក និង​តំបន់​ជាច្រើន​ទៀត​ដែល​នេះ​ជា​មោទនភាព និង​កិត្យានុភាព​ជាតិ​សម្រាប់​កងទ័ព​កម្ពុជា និង​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​៕