ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​យកចិត្តទុកដាក់​ចំពោះ​ការងារ​ប្រចាំថ្ងៃ និង​ការកសាង​អង្គភាព​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ

130
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/​កំពង់ឆ្នាំង ​៖ ស៊ីម៉ង់​តិ៍​២០​តោន ប្រេងម៉ាស៊ូត ២០០០​លីត្រ និង​សម្ភារ​ការិយាល័យ​មួយចំនួន ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាមរយ​: ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ត្រូវបាន​ក្រុមការងារ​ដឹកយក​មក​ប្រគល់ជូន​អង្គភាព​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ​កងទ័ព​ជេ​ី​ង​គោក នៅ​ថ្ងៃទី​១៤ ខែ​វិច្ចិកា ឆ្នាំ​២០១៩​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ សុខា មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​កាំភ្លើង​ធំ បាន​ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ឧបត្ថម្ភ​សម្ភារ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នាពេលនេះ​។ លោក​បាន​បន្តថា សម្តេច​ទាំងពីរ​តែងតែ​គិតគូ​ពី​សុខទុក្ខ​កងទ័ព ក៏ដូចជា​ការ​ទំនុកបម្រុង​គ្រួសារ​ទ័ព ការងារ​កសាង​អង្គភាព និង​កិច្ចការងារ​ផ្សេងៗ ដែល​សកម្មភាព​ទាំងនេះ​បានធ្វើអោយ​កងទ័ព​ទាំងអស់​មាន​ភាពកក់ក្តៅ និង​មាន​ស្មារតី​រឹងមាំ​អង់អាច​ក្លាហាន ដើម្បី​ឈ​ជើង​ការពា​បូរណភាព​ទឹកដី ការពារ​រដ្ឋធម្មនុញ្ញ និង​ការពា​ដាច់ខាត​មិន​អោយមាន​បដិវត្ត​ព័ណ៌​ដែល​ក្រុមប្រឆាំង​ក្រៅច្បាប់​ប៉ុនប៉ង​បំផ្លាញ​សន្តិភាព​ដែល​រាជរដ្ឋាភិបាល​ខិតខំរ​កមក​យ៉ាង​លំបាក​នេះ​បានឡើយ​។

​លោក​ក៏បាន​បញ្ជាក់ថា អង្គភាព​កង​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ គោរព និង​អនុវត្ត​អោយបាន​ដាច់ខាត​នូវ​បទបញ្ជា​បញ្ជា​ថ្នាក់លើ ក៏ដូចជា​ការអនុវត្ត​អភិក្រម​ទាំង​៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង​វះកាត់ រួមទាំង​បញ្ញត្តិ​ទាំង​១០ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ផ្កាយ​មាស​៥​ផុត​លេខ ដែល​បាន​ថ្លែង​ក្នុង​ខួប​២០​ឆ្នាំ​ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កង​ទ័ពជើងគោក កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ កន្លងទៅនេះ​។​

​សូម​រំលឹកថា អំណោយ​ជា​សម្ភារ​ការិយាល័យ និង​សម្ភារ​សំណង់​ខាងលើនេះ ត្រូវបាន​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ផ្តល់ជូន​បន្ថែម​លើ​អំណោយ​ជា​អាគារ​ស្នាក់នៅ​ទ័ព​០២​ខ្នង និង​ថវិកា​មួយចំនួនទៀត ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​បញ្ជាការ​សេនាធិការ​កាំភ្លើង​ធំ និង​កងអនុសេនាតូច​-​ធំ​ត្បាល់​DK កាលពី​ថ្ងៃ​២៧ ខែតុលា ឆ្នាំ​២០១៩ កន្លងទៅនេះ​៕B/