ឧ​ត្ត​ម​សេនីយ៍ ប្រទេស​កាតា បន្ត​កាន់តំណែង​ជា ប្រធាន​សហព័ន្ធ​អត្តពលកម្ម ទ្វីបអាស៊ី​

299
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ប្រមុខ​សហព័ន្ធ​ខ្មែរ​កីឡា អត្តពលកម្ម​កម្ពុជា​ស្ម័គ្រចិត្ត គឺ​លោក អ៊ុក សិទ្ធិ​ជាតិ ដែលជា​អគ្គនាយក​កីឡា​ផង​នោះ បាន​ត្រឡប់​មកពី​ទីក្រុង​ដូ​ហា ប្រទេស​កាតា ដែលជា​កន្លែង​រៀបចំ មហាសន្និបាត​ជ្រើសរើស ប្រមុខ​សហព័ន្ធ​អត្តពលកម្ម​ទ្វីបអាស៊ី ។​

​ជាមួយនឹង​ការ​ត្រឡប់មកវិញ​នេះ លោក​បាន​ឲ្យ​ដឹងថា មហាសន្និបាត​នេះ មាន​តំណាង​សហព័ន្ធ ចំនួន ៤៥ មកពី​ទ្វីបអាស៊ី ចូលរួម ដែល​ក្នុងនោះ មាន​ទាំង​កម្ពុជា​ផង ។ លោក​ឧ​ត្ត​ម​សេនីយ៍ Dahlan Al-Hamad នៃ​ប្រទេស​កាតា បាន​ជាប់ឆ្នោត ជា​ប្រធាន​សមាគម​អត្តពលកម្ម​ទ្វីបអាស៊ី (ASIAN Athletics Association) នៅក្នុង​មហាសន្និបាត លើក​ទី ២៣​នេះ សម្រាប់​អាណត្តិ ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ ជា​បន្តទៀត ។

​បណ្ដា​ប្រទេស ជា​សមាជិក​ទាំង ៤៥ ដែល​ចូលរួម បាន​គាំទ្រ​ជា​ឯកច្ឆន្ទ ក្នុងការ​គាំទ្រ ដល់​លោក​ឧ​ត្ត​ម​សេនីយ៍ Dahlan Al-Hamad ជា​ប្រធាន​បន្ត សម្រាប់​អាណត្តិ​ថ្មី ៕v

លោក​ឧ​ត្ត​ម​សេនីយ៍ Dahlan Al-Hamad
លោក​អ៊ុក សិទ្ធិ​ជាតិ ​ជាមួយ​លោក Dahlan Al-Hamad